(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានប្រកាសពីកិច្ចសហការពិសេសមួយ ជាមួយអង្គការ WWF និងម៉ាកសម្លៀកបំពាក់ KENZO ក្នុងការបង្កើតស្នាដៃរចនាម៉ូតសម្លៀកបំពាក់ Rare Stripes ដើម្បីអបអេទិវា Global Tiger Day (ទិវាសត្វខ្លាំធំពិភពលោក) ហើយនិងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ចំពោះសត្វខ្លាធំទាំងអស់ ដែលជិតផុតពូជនៅទូទាំងពិភពលោក។

ចំនួនសត្វខ្លាធំ នៅលើពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ កាលពីសតវត្សរ៍មុន ដោយសារតែការបរបាញ់សត្វព្រៃ និងការបំផ្លាញទីជម្រកសត្វព្រៃគ្មានការគ្រប់គ្រង។ បច្ចុប្បន្នមាននៅសល់សត្វខ្លាធំចំនួន ៣,៩០០ ក្បាលរស់នៅក្នុងព្រៃ ប៉ុន្តែសត្វខ្លាធំទាំងនេះ បានរងការគំរាមកំហែងជារៀងរាល់ថ្ងៃ ដោយសារការបរបាញ់ដើម្បីជួញដូរសត្វព្រៃដោយខុសច្បាប់។
 
ដើម្បីលើកកម្ពស់ការយល់ដឹង និងការការពារ និងជួយសង្រ្គោះសត្វខ្លាធំ គេបានរៀបចំបង្កើតស្នាដៃរចនាម៉ូតសម្លៀកបំពាក់ Rare Stripes ជាផ្នែកមួយនៃកិច្ចសហការជាដៃគូរ វាងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអង្គការ WWF ដែលជាគម្រោងផ្តួចផ្តើមរយៈពេលប្រាំមួយឆ្នាំ ដែលគាំទ្រដល់យុទ្ធនាការ TX2 ដែលជាគោលដៅពិភពលោក ដើម្បីបង្កើនទ្វេដង ចំនួនសត្វខ្លាធំត្រឹមឆ្នាំ២០២២ ។
កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៣ ដែលមានសត្វខ្លាធំ ហើយរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបង្កើនទ្វេដង ចំនួនសត្វខ្លាធំទូទាំងពិភពលោក ដោយបានអនុម័តលើផែនការសកម្មភាព សង្រ្គោះសត្វខ្លាធំនៅកម្ពុជា ដែលផ្តោតលើការនាំយកសត្វខ្លាធំ ចូលទៅក្នុងតំបន់វាលទំនាបភាគខាងកើត នៃប្រទេសកម្ពុជា។

លោក សេង ទៀក នាយកអង្គការ WWF បានថ្លែងថា «សត្វខ្លាធំគឺជាសត្វដ៏អស្ចារ្យ និងមានភាពទាក់ទាញ ហើយវាត្រូវបានចាត់ទុកជាសម្បត្តិបិតិកភណ្ឌជាតិ។ នេះគឺជាពេលវេលាដែលត្រឹមត្រូវបំផុត ដែលយើងទាំងអស់គ្នា ដែលមានទាំងក្រុមហ៊ុនស្រាបៀ Tiger និង KENZO រួមគ្នាដើម្បីអភិរក្សសត្វខ្លាធំនេះ។ យើងខ្ញុំសូមឲ្យមានការចូលរួម ពីគ្រប់ស្រទាប់ទាំងអស់ ដើម្បីអភិរក្សសត្វខ្លាធំ ហើយក៏សូមអំពាវនាវ ដល់អតិថិជនទាំងអស់ឲ្យបញ្ឍប់ការជួញដូរសត្វខ្លាធំ និងសាច់សត្វព្រៃជាបន្ទាន់ និងសូមឲ្យរាជរដ្ឋាភិបាលជួយបង្ក្រាបប្រកបដោយប្រសិទ្ធិភាព អ្នកដែលដាក់អន្ទ្រាក់នៅក្នុងព្រៃ ការពារ និងបង្កើនការពិន័យ ដល់អ្នកដែលដាក់អន្ទាក់ក្នុងព្រៃការពារ។

លោកបានបន្ថែមទៀតថា «អន្ទាក់ គឺជាឃាតករលាក់មុខ ដែលឆក់យកជីវិតសត្វព្រៃ និងកំពុងតែបំផ្លិចបំផ្លាញជីវិតសត្វព្រៃ របស់ប្រទេសកម្ពុជា ក៏ដូចជាសត្វព្រៃ ដែលមានការយកចាត់ទុកដាក់ខ្ពស់ របស់ពិភពលោកទាំងមូល»។

ឆ្នាំនេះ ក្រុមហ៊ុន KENZO ដែលល្បីល្បាញទូទាំងពិភពលោក ដោយសាររូបសត្វខ្លាលើម៉ូតរចនារូបតំណាងរបស់ក្រុមហ៊ុននេះ បានមកចូលរួមសហការជាមួយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអង្គការ WWF ដើម្បីគាំទ្រកិច្ចអភិរក្សសត្វខ្លាធំ។ ស្នាដៃសិល្បៈដំបូងបង្អស់ តាមរយៈការបំផុសគំនិត អំពីរឿងរ៉ាវជីវិតសត្វខ្លាធំ ចំនួនប្រាំបីក្បាលមកពីក្នុងព្រៃ នឹងផ្សព្វផ្សាយទូទាំងពិភពលោក នៅតាមហាង KENZO  នៅផ្សារទំនើប Ginza Six នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ។

លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រប្រចាំកម្ពុជា បានឲ្យដឹងថា «យើងចង់ឱ្យប្រជាជន ធ្វើសកម្មភាពជួយសង្គ្រោះសត្វខ្លាធំ នៅកម្ពុជា ដែលជានិមិត្តសញ្ញាម៉ាកយីហោ ដ៏ពេញនិយមរបស់យើង។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា យើងកំពុងធ្វើការជាមួយដៃគូជាមួយអង្គការ WWF ម៉ាកសម្លៀកបំពាក់ KENZO និងសិល្បករច្នៃម៉ូតដ៏លេចធ្លោ ចំនូន៤រូប ដើម្បីបង្កើតស្នាដៃសិល្បៈម៉ូតសម្លៀកបំពាក់ Rare Stripes ពិសេសនេះក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសកល និងមូលនិធិសម្រាប់ជួយសង្រ្គោះសត្វខ្លាធំ»។

មុនពេលចាប់ផ្តើមអនុវត្តគម្រោងនេះ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បាននាំយកប្រធានផ្នែកច្នៃប្រឌិត និងសិល្បករបួនរូបមកប្រទេសកម្ពុជា ដើម្បីជួបពិភាក្សាជាមួយអ្នកជំនាញសត្វព្រៃ របស់អង្គការ WWF ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងយល់ឲ្យច្បាស់ ពីស្ថានភាពរបស់សត្វខ្លាធំ។ ស្នាដៃសិល្បៈម៉ូតសម្លៀកបំពាក់ Rare Stripes នឹងបង្ហាញវត្តមាន និងដាក់លក់ នៅថ្ងៃទី២១ ខែកក្កដា ចាប់ពីម៉ោង៣រសៀល នៅតាមបណ្តាហាង KENZO មួយចំនួននៅទូទាំងពិភពលោកចាប់ពីដើមខែសីហាខាងមុខនេះ។

ការអបអរសាទរទិវាសត្វខ្លាធំ បានប្រារព្ធធ្វើនៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃនេះនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨។ នៅពេលថ្ងៃ សាធារណជនអាចចូលទស្សនាពិព័រណ៍គំនូរសត្វខ្លាធំ ការតាំងបង្ហាញស្នាដៃច្នៃម៉ូតសំម្លៀកបំពាក់ KENZO ទទួលបានបទពិសោធន៍ អំពីជីវិតសត្វខ្លាធំជាលក្ខណៈរូបភាព AR និង VR ហើយនិងការធ្វើសមាធិ Roar និង Nature និងកម្មវិធីជួបសំណេះសំណាលជាមួយវិចិត្រករនិងសិល្បករល្បីៗ៖ ដូចជា កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា មាស សុខសោភា និងលោក ឆន សុវណ្ណរាជ។

ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.tigerbeer.com/rarestripes/និង #rarestripes ៕