Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: បន្ទាប់ពីទឹកទន្លេសេសាន្តហក់ឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន ស្រុកចំនួន៤នៅខេត្តរតនគិរីចាប់ផ្តើមលិចហើយ

23-07-2018 19:39

(រតនគិរី)៖ អាជ្ញាធរខេត្តរតនគិរី បានប្រកាសថាមកដល់ព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ តំបន់មួយចំនួននៅក្នុងស្រុកចំនួន៤ នៅក្នុងខេត្តរតនគិរី ចាប់ជន់លិចដោយសារទឹកជំនន់ពីទន្លេសេសាន្តហើយ។ ស្រុកដែលរងការជន់លិចនេះ រួមមាន៖ស្រុកតាវែង ស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស និងស្រុកវើនសៃ។

អាជ្ញាធរខេត្តរតនគិរី បានអះអាងថា បន្ទាប់ពីការជន់លិចនេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តបាននិងកំពុងចុះអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព។

ក្រសួងធនធានទឹក តាមរយៈទំព័រ Facebook ផ្លូវការបានបញ្ជាក់យ៉ាងដូច្នេះថា គិតត្រឹមម៉ោង​៥​ល្ងាច ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ ទឹកទន្លេសេសាន្ត ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់ ​៨.២៥ម៉ែត្រ ដែលជាកម្ពស់ទឹកលើសពីកម្រិតប្រកាសអាសន្ន៕