(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាប់ផ្តើមបង្កើតទំព័រ Facebook ផ្លូវការមួយ ដើម្បីផ្សព្វផ្សាយអំពីសកម្មភាពសម្តេចដល់អ្នកគាំទ្រ និងសាធារណជន។ នេះបើតាម លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។

ទំព័រ Facebook ផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង មានឈ្មោះថា «Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister» ដែលមានអាសយដ្ឋាន (link): https://www.facebook.com/SamdechKrolahomSarkheng ដែលរហូតដល់ពេលនេះ មានចំនួនជាង១,២ម៉ឺន Like ផងដែរ ត្រឹមរយៈពេលជាង១សប្តាហ៍ប៉ុណ្ណោះ៕