(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,០៨១គ្រឿង រកឃើញល្មើសច្បាប់៤៧គ្រឿង (ម៉ូតូ៣០ភាគរយ) អប់រំ២៨គ្រឿង និងផាកពិន័យ១៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៣ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៦៣១គ្រឿង, អប់រំ១២គ្រឿង និងផាកពិន័យចំនួន២គ្រឿង។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ២២,២៥៨គ្រឿង រកឃើញមធ្យោបាយល្មើស ២,៦៥២គ្រឿង អប់រំ១,៥៤៧គ្រឿង និងពិន័យ១,១០៥គ្រឿង៕