(រតនគីរី)៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្ត លោកគ្រូ អ្នកគ្រូពេទ្យ នៅមណ្ឌលសុខភាពកូនមុំ ស្រុកកូនមុំ ខេត្តរតនគិរី។
ទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ ពេទ្យក្នុងមណ្ឌលសុខភាពនេះ ក៏ដូចជា លោកគ្រូ អ្នកគ្រូពេទទាំងអស់ក្នុងខេត្តរតនគិរី ជាពិសេសលោក ឌួង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ដែលបានខិតខំអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការពិនិត្យ ព្យាបាលជម្ងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយធ្វើការគ្មានថ្ងៃ គ្មានយប់ គ្មានថ្ងៃឈប់សម្រាក មិនខ្លាចការនឿយហត់ទាំងអស់។
ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី លី ធុជ ក៏បានសម្ភារ និងថវិកាមួយចំនួនរបស់សម្តេចទាំងទ្វេរ ជូនដល់មណ្ឌលសុខភាពសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលសុខភាព និងជួយដល់ស្ត្រីក្រីក្រ ដែលមកទទួលសេវាសម្ភោពនៅទីនេះ។
ជាមួយគ្នានោះ លោកគ្រូ អ្នកគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលជម្ងឺ សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចទាំងពីរ និងសូមគោរពជូនពរសម្តេចមានសុខភាពល្អ អាយុយឿនយួរ ដើម្បីបន្តរក្សាការពារសន្តិភាព និងដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀត៕