(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានរយៈពេល ១៧ថ្ងៃហើយ យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅកម្ពុជា នៅតែមានបរិយាកាសល្អប្រសើរទាំងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ហើយកំពុងប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២៣ ខែកក្កដានេះ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតបានចាប់ផ្តើមឡើងនៅថ្ងៃទី០៧ ខែកក្កដា ហើយបិទបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះហើយ។ ដោយឡែកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ មានតែ១ថ្ងៃគត់ គឺនឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់គ.ជ.ប៖