(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញរបាយការណ៍ផ្លូវការថា រហូតដល់ពេលនេះ មានភ្នាក់ងារគណបក្សនយោបាយ ៧៩៨៤៩នាក់ ត្រូវបានគ.ជ.ប អនុញ្ញាតឱ្យចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦។

របាយការណ៍របស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ភ្នាក់ងារគណបក្សនយោបាយទាំងនេះ មកពីគណបក្សទាំង២០ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ក្នុងនោះក៏មានស្រ្តី ១៨២០៣នាក់ផងដែរ។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលដាក់ភ្នាក់ងារសង្កេតការណ៍ច្រើនជាងគេរហូតដល់ ៤៥៩៤៨នាក់ ចំណែកបន្ទាប់ពីនេះ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានភ្នាក់ងារសង្កេតការណ៍ ១៦៧៣៤នាក់ ហើយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលដាក់ភ្នាក់ងារសង្កេតការណ៍ចំនួន ១១៦៣៦នាក់៕

ខាងក្រោមនេះជារបាយការណ៍ផ្លូវការរបស់គ.ជ.ប៖