(កំពត)៖ ប្រទេសកម្ពុជានាពេលថ្មីៗនេះ បានរងនូវឥទ្ធិពលខ្យល់មុសុងតំបន់ត្រូពិច នៃមហាសមុទ្រប៉ាស៊ីហ្វិក ធ្វើឲ្យមានអាកាសធាតុធ្លាក់ភ្លៀងខ្លាំង នៅទូទាំងប្រទេសមានធ្លាក់ភ្លៀងស្ទើរគ្រប់ទីកន្លែង និងបានបណ្តាលឲ្យកន្លែងខ្លះមានការលិចលង់ជាខ្លាំង។ ជាក់ស្ដែង ស្ទឹងកំចាយចាប់តាំងពីខែកក្កដា មកបានរងនូវភ្លៀងខ្លាំងជាបន្តបន្ទាប់ ស្ថានភាពទឹកគួរឲ្យព្រួយបារម្ភ ល្បឿនទឹកហូរខ្លាំងបំផុត គឺរហូតដល់១៨៨៤.៦ម៉ែត្រគូប ក្នុងមួយវិនាទី (១៨៨៤.៦m³/s)។
ក្រុមហ៊ុនស៊ី ណូហាយដ្រូ កំចាយ ហាយដ្រូអេឡិកទ្រីក ប្រជេកខូអិលធីឌី (SINOHYDRO KAMCHAY HYDROELECTRIC PROJECT Co.,Ltd) ឬក្រុមហ៊ុនវារីអគ្គិសនីកំចាយ បានសហការយ៉ាងសកម្ម ជាមួយសាលាខេត្តកំពត និងអគ្គិសនីកម្ពុជា រៀបចំវិធានការ និងការងារ ទប់ស្កាត់គ្រោះទឹកជំនន់នេះ។
ជារៀងរាល់ថ្ងៃ ក្រុមហ៊ុនវារីអគ្គិសនីកំចាយ បានផ្ញើរបាយការណ៍ស្ថានភាពទឹកជាច្រើនលើក ដល់សាលាខេត្តកំពត ដើម្បីត្រៀមការពារទុកជាមុន។ ក្នុងពេលដំណាលគ្នានោះ បានប្រើប្រាស់សមត្ថភាពក្នុងការការពារទឹកជំនន់ របស់ស្ថានីយវារីអគ្គីសនីកំចាយ ដោយបច្ចុប្បន្នកំរិតបញ្ចេញទឹកធំបំផុត ត្រឹមតែ១២៥៨.២m³/s និងមានសមត្ថភាពទប់ស្កាត់ទឹកជំនន់ បាន៤៣៦១.០ម៉ឺនm³ ដែលធ្វើឲ្យកាត់បន្ថយការប៉ះពាល់ ការលិចលង់ដល់ភូមិ នៅតាមបណ្តោយខ្សែទឹកខាងក្រោម បានយ៉ាងមានប្រសិទ្ធិភាព។
សូមជម្រាបថា គម្រោងវារីអគ្គសនីកំចាយ គឺជាគម្រោងផលិតអគ្គីសនី និងមានសមត្ថភាពការពារទឹកជំនន់ស្រោចស្រព និងធ្វើឲ្យមានសមភាព នៃលំហូរទឹកតាមរដូវការផងដែរ បានធ្វើការកែលំអរនូវស្ថានភាពទឹក នៃតំបន់ខ្សែទឹកខាងក្រោម។
ចាប់តាំងពីបើកឲ្យដំណើរការជាផ្លូវការមក បានផ្តល់អគ្គីសនីដល់ប្រទេសកម្ពុជា និងបានធ្វើការស្រោចស្រពទឹកដល់ដីកសិកម្ម តាមបណ្តោយខ្សែទឹកខាងក្រោម និងការការពារទឹកជំនន់ផងដែរ ហើយថែមទាំងបានចូលរួមបង្កើតការងារ និងកិច្ចការមនុស្សធម៌ជាច្រើន ដែលជាប្រយោជន៍សង្គម ទទួលបានការវាយតម្លៃល្អ ពីអាជ្ញាធរដែនដី និងប្រជាជន៕