(ភ្នំពេញ)៖ ក្បឿង ជីប ម៉ុង ធ្វើការចាប់រង្វាន់លើកទី២ ដើម្បីស្វែងរកម្ចាស់រង្វាន់ម៉ូតូ និងខ្សែរករមាសពីរជី ជូនដល់អតិថិជនដែលបានជាវក្បឿងជីប ម៉ុងទៅប្រើប្រាស់ ដែលការចាប់រង្វាន់បានធ្វើឡើង ក្នុងកម្មវិធីប្រដាល់រន្តជាតិ WURKS នៅក្នុងស្ថានីទូរទស្សន៍អាស៊ីអាគ្នេហ៍។

អតិថិជនឈ្នះរង្វាន់ម៉ូតូហុងដា ២០១៨ ថ្មីស្រឡាង មានឈ្មោះ សេង វណ្ណា មកពីខេត្តត្បូងឃ្មុំ និងលោក ហាន់ ចាន់ហេង មកពីខេត្តកំពង់ធំ ឈ្នះរង្វាន់ខ្សែកមាស២ជី ព្រមទាំងអតិថិជន៥នាក់ផ្សេងទៀត ក៏ទទួលបានរង្វាន់លួងចិត្តផលដែរ។

ចំពោះអ្នកដែលមិនទាន់បានទទួលរង្វាន់ពី ក្បឿង ជីប ម៉ុង សូមកុំទាន់អាក់អន់ស្រពន់ចិត្ត សូមបន្តជាវក្បឿង ជីប ម៉ុង ដើម្បីទទួលបានសន្លឹកឆ្នោតផ្សងសំណាងកាន់តែច្រើន ព្រោះការចាប់រង្វាន់នឹងធ្វើឡើង២ដងបន្តទៀត ហើយការចាប់ឆ្នោតលើកចុងក្រោយ នឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០១៨។

គួររំលឹកផងដែរថា ដើម្បីមានឱកាសឈ្នះរង្វាន់ពីក្បឿង ជីប ម៉ុង អតិថិជនគ្រាន់តែទិញក្បឿង និងព្រំ ជីបម៉ុង ចំនួន១០០០សន្លឹក និងទទួលបានគូប៉ុង១សន្លឹង កោសភ្លាម ឈ្នះភ្លាម ដែលមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ សន្លឹកគូប៉ុងដែលមិនបានឈ្នះរង្វាន់ ក៏មានឱកាសឈ្នះរង្វាន់ផងដែរ ដោយគ្រាន់តែសរសេរឈ្មោះនិងលេខទូរស័ព្ទឲ្យបានត្រឹមត្រូវ រួចយកមកដាក់តាមដេប៉ូចែកចាយ ដែលនៅជិតលោកអ្នកជាងគេ ដើម្បីធ្វើការចាប់រង្វាន់ជារៀងរាល់ត្រីមាស រង្វាន់មានដូចជា ម៉ូតូម៉ាក Honda Dream 2018 ចំនួន ១ រង្វាន់ និងចិញ្ចៀនមាស ២ជី ចំនួន១រង្វាន់។

ក្បឿង ជីប ម៉ុង ផលិតដោយអ្នកជំនាញ ដោយប្រើប្រាស់ម៉ាស៊ីន ដែលជាបច្ចេកវិទ្យាចុងក្រោយពីប្រទេសអ៊ីតាលី និងវត្ថុធាតុដើមល្អបំផុត និងមានការត្រួតពិនិត្យគុណភាព ក្នុងបន្ទប់ពិសោធន៍ត្រឹមត្រូវ ដែលធ្វើឲ្យក្បឿង ជីប ម៉ុង មានភាពរឹងមាំ ជាប់ធន់ ការពារកម្តៅបានយ៉ាងល្អ មិនហើរពណ៌ និងស្រស់ស្អាត ៕