(សៀមរាប)៖ កន្លែងស្ប៉ា និងម៉ាស្សា ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងតែនឹកដល់មុនគេពេលដែលទៅកម្សាន្តនៅខេត្តសៀមរាបនោះគឺ «មុទិតាស្ប៉ា (Mudita Spa)» ដែលគ្រប់គ្នាស្គាល់ច្បាស់ថា ជាស្ប៉ាដ៏ល្បីឈ្មោះ និងមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ «បុរីអង្គរ»។ដើម្បីឆ្លើយតបទៅនឹងតំរូវការកើនឡើងរបស់ភ្ញៀវទេសចរខេត្តសៀមរាប ទៅលើសេវាកម្មស្ប៉ា និងម៉ាស្សា មុទិតាស្ប៉ា ក៏សម្រេចចិត្តពង្រីកសាខាថ្មីទី២ ដែលស្ថិតនៅចំកណ្តាលទីក្រុងអង្គរ គឺត្រង់ចំនុចស្តុបកោះកេរិ៍ លើផ្លូវវត្តបូព៌ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

មុទិតាស្ប៉ាថ្មី សាខាកោះកេរិ៍ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែទន្ទឹងរង់ចាំនោះ បានបើកសម្ពោធហើយកាលពីថ្ងៃពុធ ទី១៨ កក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ មុទិតាស្ប៉ា ត្រូវបានទទួលស្គាល់ថាជាស្ប៉ាដែលទទួលបានចំណាត់ថ្នាក់លេខ១ រយៈពេល៣ឆ្នាំចុងក្រោយជាប់ៗគ្នា នៅលើគេហទំព័រទេសចរណ៍ដ៏ធំរបស់ពិភពលោក TripAdvisor ក្នុងចំណោមស្ប៉ានិងម៉ាស្សាជាង១០០ កន្លែងផ្សេងទៀតនៅក្នុងខេត្តសៀមរាប។

តាមរយៈការបម្រើសេវាកម្មស្ប៉ា និងម៉ាស្សារយៈពេលជាច្រើនឆ្នាំមកនេះ មុទិតាស្ប៉ា តែងតែទទួលបានការកោតសរសើរពីភ្ញៀវមិនដាច់ពីមាត់អំពី គុណភាពសេវាកម្ម ជម្រើសបរិក្ខារ បរិយាកាស ជាពិសេសនោះគឺភាពរួសរាយរាក់ទាក់ និងភាពស្ទាត់ជំនាញរបស់បុគ្គលិកបម្រើសេវាកម្មនៅទីនោះ។

អ្វីដែលកាន់តែពិសេស ជាមួយនឹងមុទិតាស្ប៉ាសាខាថ្មី លោកអ្នកនឹងទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យជាងមុន ជាមួយនឹងជម្រើសសេវាកម្មស្ប៉ា និងម៉ាស្សាពីអ្នកឯកទេសដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ គ្រឿងបរិក្ខារទំនើបទាន់សម័យ ផលិតផលប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ បន្ទប់ធំទូលាយ រួមផ្សំជាមួយនឹងរចនាបថប្រណីតបែបថ្មីដែលបង្កើតនូវបរិយាកាសស្ងប់ស្ងាត់ និងសាកសមបំផុតសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាង្គប្រាសាទ ឬតំបន់ទេសចរណ៍នានាក្នុងខេត្តសៀមរាម ហើយមានបំណងចង់ប្តូរបរិយាកាស មកបន្ធូរអារម្មណ៍ដើម្បីបំបាត់ភាពនឿយហត់ អស់កម្លាំង ក៏ដូចជាកាត់បន្ថយភាពតានតឹង បន្ទាប់ពីបំពេញភារកិច្ចការងារប្រចាំថ្ងៃ។

ដើម្បីអបអរក្នុងឱកាសបើកសម្ពោធនេះផងដែរ បន្ថែមពីលើសេវាកម្មលក្ខណៈស្តង់ដាដ៏ល្អឥតខ្ចោះ មុទិតាស្ប៉ាក៏មានផ្តល់ជូននូវតម្លៃសមរម្យបំផុតសម្រាប់ភ្ញៀវជនជាតិខ្មែរ គឺត្រឹមតែ១០ដុល្លារប៉ុណ្ណោះ សម្រាប់សេវាកម្មម៉ាស្សារយៈពេលមួយម៉ោង ដែលនេះគឹជាតម្លៃពិសេសមិនធ្លាប់មានពីមុនមក។ មុទិតាស្ប៉ាថ្មី សាខាកោះកេរិ៍នេះ ក៏មានផ្តល់ជូននូវទីធ្លាចំណតរថយន្តធំទូលាយ ដែលសាកសមសម្រាប់រថយន្តតូច ធំគ្រប់ប្រភេទផងដែរ។

សូមបញ្ជាក់ថា មុទិតាស្ប៉ា គឺជាសមាជិកមួយក្នុងចំណោមអាជីវកម្មផ្សេងទៀតរបស់ INNOTALITY ដែលជាក្រុមហ៊ុនសាវជីវកម្មខ្មែរឯកជន គ្រប់គ្រងទៅលើសណ្ឋាគារលំដាប់ផ្កាយ៥មួយចំនួនរួមមាន៖ Borei Angkor Resort& Spa , The Privilege Floor by BOREI ANGKOR  Lotus Blanc Hotel & Resort, The Privilege Floor by LOTUS BLANC រួមទាំងសាជីវកម្ម Retro Investment ផ្សេងទៀតដែលគ្រប់គ្រងទៅលើ The Privilege Boutique ភោជនីយដ្ឋានជប៉ុន The Hashi និងហាងកាហ្វេ Gloria Jean's Coffees - Siem Reap ទាំង២សាខាផងដែរ។

សម្រាប់ព័ត៌មានលម្អិត ទាក់ទងនឹងមុទិតាស្ប៉ា លោកអ្នកអាចចូលទៅកាន់គេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/themuditaspa/ ឬ គេហទំព័រ៖ www.muditaspa.com 
លេខទូរស័ព្ទ៖ 015 423 222 ។បើកដំណើរការ៖ ៩ព្រឹក-១២យប់, ទីតាំង៖ ស្ថិតនៅខេត្តសៀមរាប លើផ្លូវវត្តបូព៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាប់នឹងស្តុបកោះកេរិ៍