(តាកែវ)៖ លោក ថៃ ផានី ប្រធានក្រុមការងារចុះពង្រឹងគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី ហ៊ុន ចាន់ថុល និងលោក វ៉ា សំអឿន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ បានចុះជួបសំណេះសំណាលជាមួយសមាជិកគណបក្យប្រជាជនកម្ពុជា ចំនួន៤០០គ្រួសារ នៅភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះលោក ថៃ ផានី បានជំរាបជូនពីប្រសាសន៍ផ្តាំផ្ញើ ចុះសាកសួរសុខទុក្ខពុកម៉ែបងប្អូន លោកយាយលោកតា កូនក្មួយៗ ពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោក ថៃ ផានី បានបញ្ជាក់ថា ការសន្យាធ្វើផ្លូវមួយខ្សែជូនប្រជាពលរដ្ឋ ដែលមានប្រវែងមួយពាន់ប្រាំបីរយម៉ែត្រ ក្រាលគ្រួសក្រហម ដើម្បីងាយស្រួល ក្នុងការធ្វើដំណើរទាំងទៅទាំងមកសម្រាប់ពុកម៉ែ បងប្អូន នឹងរៀបចំធ្វើក្នុងពេលឆាប់ៗខាងមុខនេះ។
គណបក្សប្រជាជនកម្ពុជា តែងតែនៅរួមសុខរួមទុក ជាមួយលោកយាយ លោកតា ពុកម៉ែបងប្អូន ជាប់ជានិច្ច គ្រប់ពេលវេលា បើពុកម៉ែបងប្អូន គោរស្រឡាញ់ សម្តេចសូមមេត្តា ទៅអញ្ជើញចូលរួមទៅ បោះឆ្នោតទាំងអស់គ្នា បោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ សូមគូសទាំងអស់គ្នា ដើម្បីនាំមកនូវសេរីសួស្តី សុខសន្តិភាព សប្បូរសប្បាយ និងមានការអភិឌ្ឈន៍លើគ្រប់វិស័យ។
គណបក្សប្រជាជនកម្ពុជា គឺជាអាយុជីវិតទី២ ដល់យើងទាំងអស់គ្នាសម្តេចតេជោ ហ៊ុន សែន លោកបានខិតខំប្រឹងប្រែង ដឹកនាំប្រទេសយើងឲ្យមានការអភិវឌ្ឈន៍ លើគ្រប់វិស័យដូចជា៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រពន្ធ័ធារាសាស្រ្ត និងមានផ្លូវស្ពាន អាកាស ខ្វាត់ខ្វែង និងមានសម្ធិទ្ធិផលនានាជាច្រើនដែលគួឲ្យកត់សម្គាល់៕