(ភ្នំពេញ)៖ ជាសារនយោបាយថ្មីមួយ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានលើកឡើងថា កម្ពុជាប្រៀបបីដូចជាកូនក្រមុំសម្រាប់ សេដ្ឋីខាងកើត និងខាងលិច។ ជាមួយគ្នានេះលោកបានបញ្ជាក់ថា ជាទូទៅក្នុងការចែចូវកូនក្រមុំកម្ពុជានេះ ប្រៀបដូចជាពាក្យចាស់បុរាណ ដែលពោលថា ស្នេហ៍នឹងមិនឈ្នះស្និទ្ធនោះទេ។
លោក សុខ ឥសាន បានលើកឡើងថា នៅក្រោយពីប្រទេសកម្ពុជាបានឯករាជ្យនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣មក កម្ពុជាត្រូវបានគេមេីលឃេីញថា ជាភូមិសាស្ត្រនយោបាយល្អសម្រាប់ដណ្តេីមឧត្តមភាព រវាងមហាសេដ្ឋីខាងកេីត និងមហាសេដ្ឋីខាងលិច ធ្វើឲ្យកម្ពុជាក្លាយទៅជាកូនក្រមុំដ៏ទាក់ទាញ។ ក៏ប៉ុន្តែ មហាសេដ្ឋីទាំងពីរ មានវិធីនិងនយោបាយស្រឡាញ់កូនក្រមុំកម្ពុជាខុសគ្នា។
អ្នកនាំពាក្យគណបក្សកាន់អំណាចបានលើកឡើងទៀតថា មហាសេដ្ឋីខាងលិច ដែលធ្លាប់តែមានវប្បធម៌ធ្វេីបងធំតាំងពីមុនមក តែងតែប្រេីវិធី និងនយោបាយស្រឡាញ់់ដោយប្រេីធម៌ក្តៅ គាបសង្កត់ គំរាមកំហែង ដាក់លក្ខខណ្ឌឲ្យកូនក្រមុំធ្វេីតាមខ្លួន ដោយមិនឲ្យតម្លៃ ឬគោរពសិទ្ធិស្វ័យសម្រេចរបស់កូនក្រមុំ។ កូនក្រមុំមានទម្លាប់ហូបប្រហុក បាយ សម្លរប្រហេីរ កកូរ ចេះតែបង្ខំឲ្យហូបប៊ែរ ហ្វ្រូម៉ាស ហាំប៊េីហ្គ័រ និងនំុបុ័ង។ ដូច្នេះ ការបង្ខិតបង្ខំ វាមិនស្របតាមចំណង់ចំណូលចិត្តកូនក្រមុំដែលចង់មានកិត្តិយស សេចក្តីថ្លៃថ្នូរ គោរពគ្នាទៅវិញទៅមក មានសិទ្ធិសេរូភាពក្នុងជីវភាពរស់នៅ តែខាងមហាសេដ្ឋូខាងលិចចេះតែមិនព្រម ធ្វេីឲ្យចំណងស្នេហ៏មិនស្អិរមួត មានការកាំរកូសជាបន្តបន្ទាប់ ។
លោកបានបន្តថា ចំណែកមហាសេដ្ឋីខាងកេីត ដោយសារមានភូមិសាស្ត្រនយោបាយ ទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា នៅជិតគ្នា ចេះយល់គ្នា ស្របរាមកាលសម័យផង ក៏ប្រេីវិធីនិងនយោបាយស្នេហាតាមការស្ម័គ្រចិត្ត ហេីយមានអីចេះហុចជាបន្តបន្ទាប់ ដឹងទុក្ខធុរៈកូនក្រមុំ យ៉ាងស្មោះស្ម័គ្រ ជាពិសេសប្រេីធម៌ត្រជាក់ ចេះយកចិត្តថ្លេីមកូនក្រមុំ ផ្តល់កិត្តិយសនិងសិទ្ឌិស្វ័យសម្រេចឲ្យកូនក្រមុំជ្រេីសរេីស មិនប្រកាន់ប្ញកពា ដែលជាលក្ខណៈធ្វេីឲ្យកូនក្រមយំដក់ជាប់មនោសញ្ចេតនា ស្រឡាញ់រាប់អានកាន់តែជិតស្និទ្ធខ្លាំងឡេីងៗពីមួយថ្ងៃទៅមួយថ្ងៃ ធ្វេីឲ្យទំនាក់ទំនងក្លាយទៅជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទុកចិត្តគ្នា ស្មោះស្ម័គ្រជាមួយគ្នា ស្រឡាញ់គ្នាប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ដេីម្បីសុភមង្គលរៀងខ្លួន។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រង់នេះហេីយ ដែលធ្វេីឲ្យមហាសេដ្ឋីខាងលិចមិនសប្បាយចិត្ត ហេីយអាមុីអាថោង មហាសេដ្ឋីខាងលិចនេះ ចេះតែជួយឈឺឆ្អាលចៅហ្វាយនាយជួយជេរ និងលាបព៌ណមកលេីកូនក្រមុំថា រណបសេដ្ឋីខាងកេីតទៅវិញ។ នេះហេីយជាលទ្ធផលនៃវិធីស្នេហា និងនយោបាយស្នេហ៍មិនជាងស្និទ្ធនោះ ដែលពាក្យចាស់បុរាណតែងពោលថា អាស្និទ្ធបានទទួលជោគជ័យជាងអាស្នេហ៍តែសំបកក្រៅ េស្នហាដេីរខ្សែលេីនោះ»៕