(ភ្នំពេញ)៖ ប្រទេសអាន់ទីហ្គ័រ និងបាបូដា (Antigua & Barbuda) គឺជារដ្ឋអធិបតេយ្យមួយ នៅតំបន់ Indies ខាងលិច ដែលស្ថិតនៅចន្លោះ សមុទ្រការ៉ាប៊ីន និងមហាសមុទ្រអាត្លង់ទិច។ ប្រទេសនេះ មានកោះសំខាន់ចំនួន២ ដែលមានឈ្មោះថា អាន់ទីហ្គ័រ និងបាបូដា (Antigua & Barbuda) និងបណ្តាកោះតូចៗ ផ្សេងទៀត។
ចំនួនប្រជាជនសរុប មានចំនួន៨១,៨០០នាក់ ដោយរាជធានីនៅប្រទេសនេះ និងជាទីតាំងផែធំជាងគេ មានឈ្មោះថា សាំង ចន (St. John) ស្ថិតនៅលើកោះ (Antigua)។ ឈ្មោះរបស់ប្រទេសនេះ ត្រូវបានដាក់ដោយលោក គ្រីស្តូហ្វ គូឡុំ (Christopher Columbus) នៅអំឡុងឆ្នាំ១៤៩៣ បន្ទាប់ពីបានស្រាវជ្រាវរកឃើញកោះទាំងនេះ។
វាក៏ត្រូវបានគេឲ្យឈ្មោះហៅក្រៅថាជា «ទឹកដីនៃឆ្នេរសមុទ្រចំនួន៣៦៥» ដោយសារមានឆ្នេរខ្សាច់ជាច្រើន នៅហុំព័ទ្ធកោះទាំងនេះ។ សម្រាប់ការគ្រប់គ្រងភាសា និងវប្បធម៌របស់ប្រទេសនេះ គឺទទួលបានឥទ្ធិពល ពីអាណាចក្រអង់គ្លេស ដោយសារប្រទេសនេះ ធ្លាប់ស្ថិតនៅក្រោមអាណានិគមអង់គ្លេស ហើយទើបទទួលបានអធិបតេយ្យភាពនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៨១។
សព្វថ្ងៃនេះ វានៅតែជាសមាជិកនៃអាណាចក្រពលរដ្ឋអង់គ្លេស ដោយមានម្ចាស់ក្សត្រីយានី អេលីហ្សាបែតទី២ ជាប្រមុខរដ្ឋ។ ប្រទេសអាន់ទីហ្គ័រនេះ គឺមានភាពធំជាងគេ ក្នុងចំណោមកោះពីរ ហើយមានភាពងាយស្រួល ខាងផ្នែកធ្វើដំណើរ តាមរយៈការហោះហើរត្រង់ពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដា។
ប្រទេសអាន់ទីហ្គ័រ និងសណ្ឋានដីរាបស្មើរបស់ប្រទេសនេះ គឺមានភាពសក្តិសមបំផុត សម្រាប់ផលិតផលដំណាំ ប្រភេទ ថ្នាំជក់ កប្បាស និងខ្ញី។ សព្វថ្ងៃនេះ ជាមួយនឹងការទទួល បានឯករាជ្យភាពពីអង់គ្លេសមក វិស័យចម្បងរបស់ ប្រទេសអាន់ទីហ្គ័រនេះ គឺខាងផ្នែកទេសចរណ៍ និងវិស័យសេវាកម្ម ដែលទាក់ទងនឹងទេសចរណ៍ដូចគ្នា ដោយវិស័យទាំងនេះ មានចំនួនច្រើនជាង ៦០% នៃចំនួន GDP សរុប។
ប្រទេសអាន់ទីហ្គ័រនេះ ក៏ដូចជាប្រទេសនៅតំបន់ការីបៀនផ្សេងៗដែរ គឺសុទ្ធតែធ្លាប់បាន ជួបប្រទះនូវបរិយាកាស សេដ្ឋកិច្ចដ៏ប្រកួតប្រជែង នៅក្នុងអំឡុងឆ្នាំចុងក្រោយនេះ។ រដ្ឋាភិបាលរបស់ ប្រទេសនេះផ្ទាល់បានបង្កើត និង អនុវត្តនូវគំនិតផ្តួចផ្តើមទាំងខាងផ្នែកឯកជន និងសាធារណៈជាច្រើនផ្នែក ដើម្បីរក្សាលំនឹង និងកែសម្រួលរចនា សម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។
គំនិតផ្តួចផ្តើមមួយក្នុងចំណោមនោះ គឺដើម្បីគាំទ្រនូវសេដ្ឋកិច្ចរបស់ប្រទេសជាតិនេះ នោះគឺការណែនាំ ពីកម្មវិធីទទួលបានសញ្ជាតិតាមរយៈការវិនិយោគនេះតែម្តង (Citizenship-by-Investment program or CBI or CIP)។
កម្មវិធីទទួលបានសញ្ជាតិ តាមរយៈការវិនិយោគរបស់ ប្រទេសអាន់ទីហ្គ័រនេះ ត្រូវបានបែងចែកជាបីប្រភេទដោយវិនិយោគិន និងក្រុមគ្រួសាររបស់ពួកគេ អាចជ្រើសរើសទៅតាមតម្រូវការបានរួមមាន៖
* ការបរិច្ចាគទៅក្នុងមូលនិធិអភិវឌ្ឍន៍ជាតិ ក្នុងចំនួនទឹកប្រាក់ជាអប្បបរមា ប្រមាណ ១០០,០០០ដុល្លារអាមេរិក សម្រាប់ពាក្យស្នើសុំមួយ
* ការវិនិយោគទឹកប្រាក់ចំនួន២០០,០០០ដុល្លារអាមេរិក ទៅក្នុងគម្រោងអចលនទ្រព្យដែលបានទទួលស្គាល់ ដោយរដ្ឋាភិបាលណាមួយ
* ការវិនិយោគទឹកប្រាក់អប្បបរមាចំនួន១,៥០០០,០០០ ដុល្លារអាមេរិក ដោយផ្ទាល់ទៅក្នុងអាជីវកម្ម ស្របច្បាប់ណាមួយ។
ការលើកឧទាហរណ៍មួយ ពីគម្រោងវិនិយោគមួយ ដែលបានធ្វើការសាងសង់រួចមកហើយនោះ គឺគម្រោងតាម៉ារីន ហៀល (Tamarind Hills)។ ដោយមានទីតាំងស្ថិតនៅលើ ជ្រលងភ្នំបែរមុខចំទៅទិស នៃព្រះអាទិត្យលិច និងស្ថិតនៅចន្លោះជ្រោយភាគខាងលិច ដាកវូដ (Darkwood) និងអែហ្វយ៉េស (Efyes) របស់អាន់ទីហ្គ័រ ដែលត្រូវបានគេចាត់ទុក ជាឆ្នេរដ៏ស្រស់ស្អាតបំផុតនៅទីនោះ។
គម្រោង តាម៉ារីន ហៀលនេះ ផ្តល់ជូននូវការប្រមូលផ្តុំដ៏ស្រស់ស្អាត នៃប្រភេទផ្ទះវីឡា ដែលត្រូវបានឌីហ្សាញ ឡើងតាមរបៀបស្ទីលបែបការ៉ាបៀន ដ៏ល្អឥតខ្ចោះ។
ដោយសារគម្រោងនេះ ត្រូវបានទទួលស្គាល់ និងអនុម័តជាគម្រោងដ៏មានគុណភាព និងស្ថិតនៅក្រោម កម្មវិធីទទួលបានសញ្ជាតិរបស់ អាន់ទីហ្គ័រផ្ទាល់ ការសាងសង់វីឡាប្រភេទទំនើបរបស់ គម្រោង តាម៉ារីន ហៀលនេះ គឺមានទីតាំងស្ថិតនៅចម្ងាយត្រឹមតែ២០នាទី ពីអាកាសយានដ្ឋានអន្តរជាតិ របស់អាន់ទីហ្គ័រ និងចម្ងាយ១៥នាទី ពីរាជធានី របស់អាន់ទីហ្គ័រតែប៉ុណ្ណោះ។
គម្រោងចម្បងនេះ រួមមាន៖ ការបំពាក់រចនាសម្ព័ន្ធគ្រប់ប្រភេទ រួមមាន ទីលានវាយតេន្នីស ទីកន្លែងសម្រាប់ស្រស់ស្រូបអាហារ អាងហែលទឹក មជ្ឈមណ្ឌលកីឡាក្នុងទឹក និងផ្សារទំនើប ក៏ដូចជា ក្លឹបហាត់ប្រាណ និងកន្លែងស្ប៉ាជាដើម។
ចំនួនទឹកប្រាក់វិនិយោគអប្បបរមា ធ្លាប់ត្រូវបានកំណត់ក្នុងចំនួន៤០០,០០០ ដុល្លារសហរដ្ឋអាមេរិក ហើយថ្មីៗនេះ ត្រូវបានបញ្ចុះមកត្រឹមចំនួន២០០,០០០ ដុល្លារសហរដ្ឋអាមេរិកវិញ នៅក្នុងអំឡុងពេលដែល អ្នកដាក់ពាក្យ ចង់ធ្វើការដាក់រួមជាមួយ នឹងវិនិយោគិនមួយផ្សេងទៀត ដោយធ្វើឡើងក្រោមគម្រោងផ្តល់ជូនមានកំណត់ (Limited Time Offer)។
នៅអំឡុងឆ្នាំ២០០៩ រដ្ឋាភិបាលរបស់ប្រទេសអាន់ទីហ្គ័រ និងបាបូដានេះ បានចុះកិច្ចព្រមព្រៀងលុបចោលទិដ្ឋាការ ជាមួយនឹងសហគមន៍អឺរ៉ុប ដោយអនុញ្ញាតឲ្យជនជាតិនេះ ធ្វើដំណើរទៅ ប្រទេសនៅតំបន់ Schengen ទាំងអស់ដោយមិនចាំបាច់ប្រើទិដ្ឋាការ។
សម្រាប់លិខិតឆ្លងដែន របស់ប្រទេសអាន់ទីហ្គ័រ និងបាបូដានេះ គឺជាឯកសារធ្វើដំណើរដ៏ល្អបំផុត ដែលអាចប្រើប្រាស់ សម្រាប់ការធ្វើដំណើរ ទៅជាង១៣០ប្រទេស ក្នុងនោះរួមមាន ចក្រភពអង់គ្លេស ហុងកុង សិង្ហបុរី និងតំបន់អឺរ៉ុប ដោយមិនចាំបាច់មានតម្រូវការទិដ្ឋាការ។
បន្ថែមពីនេះទៅទៀត ដោយសារប្រទេសនេះ គឺជាសមាជិករបស់អាណាចក្រពលរដ្ឋអង់គ្លេស (Commonwealth) ហេតុនេះហើយប្រទេសនេះ អាចទទួលបានសិទ្ធិពិសេស ពីចក្រភពអង់គ្លេស ក៏ដូចជាបណ្តាប្រទេស នៅអាណាចក្រពលរដ្ឋអង់គ្លេសផ្សេងទៀតផង។
Harvey Law Group (HLG) គឺជាក្រុមហ៊ុនច្បាប់លក្ខណៈអន្តរជាតិឈានមុខគេ ដែលមានជំនាញលើច្បាប់ក្រុមហ៊ុន និងចល័តភាព ជាមួយកិត្តិនាមនៅទូទាំងពិភពលោក តាមរយៈការដើរតួជាអ្នកតំណាងឲ្យភ្ញៀវ និងក្រុមហ៊ុនលំដាប់ថ្នាក់ខ្ពស់ជាច្រើន រួចមកហើយនិងមានការិយាល័យចំនួន១៩កន្លែង នៅទូទាំងពិភពលោក។
ក្នុងនាមជាក្រុមហ៊ុន ប្រឹក្សាផ្នែកផ្លូវច្បាប់ខាងផ្នែកអន្តោប្រវេសន៍នាំមុខគេ ក្រុមហ៊ុន HLG តែងតែផ្តល់ជូននូវព័ត៌មានកម្មវិធីផ្តល់សញ្ជាតិ និងសិទ្ធិស្នាក់នៅស្រប់ច្បាប់ ល្អជាងគេ និងមានសុពលភាពចុងក្រោយបំផុត។ HLG បានទទួលពានរង្វាន់ ជាក្រុមហ៊ុនច្បាប់លើផ្នែកអន្តោប្រវេសន៍ល្អជាងគេ នៅឯកម្មវិធីពានរង្វាន់ Macallan ALB Hong Kong Law Awards ប្រចាំឆ្នាំលើកទី១៣ នៅឆ្នាំ២០១៤ និង២០១៧។
គួរបញ្ជាក់ថា HLG ដែលមានទីតាំងនៅក្នុងកម្ពុជា គឺជាក្រុមហ៊ុនដែលផ្តល់ការប្រឹក្សា លើផ្នែកធ្វើអន្តោប្រវេសន៍ និងមិនមានផ្តល់ការប្រឹក្សាណាមួយ លើច្បាប់នៃព្រះរាជាណាចក្រកម្ពុជាណាមួយនោះទេ។
សម្រាប់ព័ត៌មាន ផ្សេងៗទាក់ទង នឹងឱកាសវិនិយោគក្នុងកម្មវិធីអន្តោប្រវេសន៍ និងឱកាសទទួល បានហិរញ្ញប្បទានផ្សេងៗទៀត សូមទាក់ទងមក Mr. Bastien Trelcat (Managing Partner) របស់ HLG ឫ Ms. Nymol Sokun ប្រធានផ្នែកអភិវឌ្ឍន៍ ពាណិជ្ជកម្ម (Business Development Manager)។ [email protected], [email protected]
ទូរស័ព្ទ៖ +855 70 789 330 ឫ ចូលទៅកាន់ FB: https://www.facebook.com/HLGcambodia/, អាស័យដ្ឋាន៖ អាគារ Exchange Square, Unit៧០៣ ជាន់ទី៧ ផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕