(ភ្នំពេញ)៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ជាក្រុមហ៊ុនកែច្នៃ និងចែកចាយដែកធំជាងគេ និងឈាន មុខគេនៅកម្ពុជា បានឧបត្ថម្ភសង្វៀនប្រដាល់ថ្មីស្រឡាងមួយដល់ ក្លឹបប្រដាល់សាលវ័ន្តគុនខ្មែរ ដោយមើលឃើញ ពីការលំបាក និងយោងទៅតាមការស្នើសុំរបស់លោក ឡុង សាលវ័ន្ត គ្រូបង្វឹកក្លឹបប្រដាល់សាលវ័ន្តគុនខ្មែរ។ សង្វៀនថ្មីនេះ បានធ្វើការសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី១៩កក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ។

ការផ្តល់ជូននូវសង្វៀនប្រដាល់ដ៏ថ្មីស្រឡាងនេះ នឹងជួយធ្វើឲ្យការបណ្តុះបណ្តាល ក៏ដូចជាការហ្វឹកហ្វឺនកីឡាករនៅ ក្នុងក្លឹបមួយនេះ មានភាពប្រសើរជាងមុន ព្រមទាំងជួយជំរុញសមត្ថភាពកីឡាករ បានខ្លាំងជាងមុនផងដែរ។ យើងនឹងមាន កីឡាករខ្លាំងៗកាន់តែច្រើនឡើងៗដើម្បីត្រៀមសម្រាប់ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរ ថាមកទល់នឹងឆ្នាំ២០១៨ នេះក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានធ្វើការចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីលើកស្ទួយដល់វិស័យប្រដាល់នៅកម្ពុជា។ ជាក់ស្តែងក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានបង្កើតនូវកម្មវិធីប្រកួតពានរង្វាន់អន្តរជាតិកំពូល អ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM ធ្វើឲ្យកក្រើកសង្វៀនប្រដាល់ទូរទស្សន៍ CNC។ ការរួមចំណែកនេះ មិនត្រឹមតែជួយលើកស្ទួយវិស័យកីឡា ប្រដាល់កម្ពុជា ឲ្យមានភាពល្បីល្បាញ មានឈ្មោះបោះសម្លេងលើឆាកជាតិ និងអន្តរជាតិប៉ុណ្ណោះទេ វាក៏បានជួយពង្រឹងសមត្ថភាពកីឡាករប្រដាល់កម្ពុជា ឲ្យកាន់តែមានសមត្ថភាព សម្រាប់ត្រៀមក្នុងការប្រកួតស៊ីហ្គេមក្នុងឆ្នាំ២០២៣ ដែលនឹងឈានមកដល់ក្នុងពេលខាងមុខ។

សូមជម្រាបថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ISI STEEL បានក៏កើតឡើងនៅឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយផលិតផលទាំងនោះ រួមមាន៖ ដែកទីបមូល ទីបជ្រុង ដែកC ដែកU ដែកZ ដែកកំរាលព្រុំ IDECK និងផលិតផលស័ង្កសីគុណភាពខ្ពស់ ISI PALM មានដូចជា សង្ក័សីពណ៌ ស័ង្កសីញ៉ូមនិង សង្ក័សីបិទស្នោរPU។ គ្រប់ផលិតផល ISI STEEL ទាំងអស់ ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជន ដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុននៅ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕

ព័ត៌មានបន្ថែមទាក់ទង និងកម្មវិធីទស្សនកិច្ចសិក្សានេះ សូមទាក់ទង៖
*លោក សាមិត្ត វឌ្ឍនៈឧត្តម ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តាមរយៈទូរសព្ទលេខ៖015-777-305 និងអ៊ីម៉ែល [email protected]
*ឬចូលទៅកាន់គេហទំព័រ៖ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL