បណ្តាញយុវជនទេសចរណ៍ និងទីក្រុងស្អាត ប្តេជ្ញាចិត្តទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ (Video inside)
23-07-2018 09:54
(ភ្នំពេញ)៖ បណ្តាញយុវជនទេសចរណ៍ និងទីក្រុងស្អាត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានបង្ហាញពីការប្តេជ្ញាចិត្ត និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទៅចូលរួមបោះឆ្នោត ទាំងអស់គ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីជាការអនុវត្តសិទ្ធិជាពលរដ្ឋ ដោយបានសង្កត់ធ្ងន់ថា «មានសន្តិភាព ទើបមានការអភិវឌ្ឍវិស័យទេសចរណ៍»។
ក្នុងវីដេអូខ្លីមួយ បណ្តាញយុវជនទេសចរណ៍ និងទីក្រុងស្អាត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមានសិទ្ធិ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឆាប់ៗខាងមុខផងដែរ ខណៈដែលពេលវេលាបោះឆ្នោត នៅសល់រយៈពេលតែ៦ថ្ងៃទៀតប៉ុណ្ណោះ៕
ខាងក្រោមនេះ ជាវីដេអូរបស់បណ្តាញយុវជនទេសចរណ៍ និងទីក្រុងស្អាត៖