យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២២ ខែកក្កដា៖ រកឃើញយានយន្ដល្មើសច្បាប់៧៦គ្រឿង និងផាកពិន័យ១៦គ្រឿង
22-07-2018 18:55
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧៨៣គ្រឿង រកឃើញល្មើសច្បាប់៥៦គ្រឿង (ម៉ូតូ៥៤ភាគរយ) អប់រំ២៧គ្រឿង និងផាកពិន័យ២៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២២ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៣៤៤គ្រឿង និងផាកពិន័យចំនួន១៥គ្រឿង។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ២១,១៧៧គ្រឿង រកឃើញមធ្យោបាយល្មើស ២,៦០៥គ្រឿង អប់រំ១,៥១៩គ្រឿង និងពិន័យ១,០៨៦គ្រឿង៕