(ស្វាយរៀង)៖ លោក ហ៊ឹម ឆែម សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាការពារ នៅក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។
ស្ថិតនៅក្នុងបរិយាកាសនោះ លោក ហ៊ឹម ឆែម បានលើកឡើងអំពីល្បិចកលរបស់ពួកអមិត្ត មកលើគណប្រជាជនកម្ពុជា ហើយពួកទាំងអស់នោះ មានបំណងចង់បំផ្លាញ មិនឲ្យមានការបោះឆ្នោត និងមិនព្រមទទួលស្គាល់នូវលទ្ធផលបោះឆ្នោត ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារ ក៏បានស្នើសុំដល់ប្រជាការពារទាំងអស់ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តថែរក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋជារៀងរហូត ទាំងមុនថ្ងៃបោះឆ្នោត ក្រោយថ្ងៃបោះឆ្នោត និងថ្ងៃបន្តៗទៀត និងផ្តាំផ្ញើឲ្យត្រួតពិនិត្យឡើងវិញ នូវឯកសារពាក់ព័ន្ធដល់ការបោះឆ្នោត។
លោក ហ៊ឹម ឆែម ក៏បានជំរុញឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី២០ មានគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស គឺមានសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ៕