(ភ្នំពេញ)៖ នំបញ្ចុក ជាមុខម្ហូបមួយប្រភេទ កើតឡើងដោយការរួមផ្សំអំពីភោគផល ដែលមានសម្បូរហូរហៀរនៅកម្ពុជាយើង សម្រាប់ពិសា បន្ទាប់ពីបាយ ដែលជាអាហារប្រចាំថ្ងៃ ប្រកបដោយរសជាតិប្លែក ឈ្ងុយឆ្ងាញ់ សម្បូររសជាតិសំខាន់ជាច្រើនយ៉ាង ដោយសារគ្រឿងផ្សំផ្សេងដទៃទៀត មានដូចជា៖ ទឹកសម្ល និងរបោយបន្លែ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ និងតាមតំបន់នីមួយៗ តាំងពីបុរាណ។ ប៉ុន្ដែបើចង់ ពិសា នំបញ្ចុករសជាតិដើមឈ្ងុយឆ្ងាញ់បែបនេះ នៅរាជធានីភ្នំពេញ ពិតណាស់ គឺពិបាករកតែម្ដង ។
នេះនែ!! ចង់ពិសានំបញ្ចុកទឹកសម្លឈ្ងុយឆ្ងាញ់ ច្រើនរសជាតិ ក្លិនប្រហើរ ញុំាហើយចង់ញុំាទៀត នោះគឺនៅហាង «នំបញ្ចុកភ្នំពេញ (Numbanhchok PhnomPenh)» ដែលមានលក់នំបញ្ចុកកំពត (បង្គាបុក) សម្លណាំយ៉ា ការីភ្លៅមាន់ សម្លប្រហើរខ្ជាយ សម្លប្រហើរខ្ទះដូង ការីឆ្អឹងជំនីជ្រូក ជាមួយនឹងចុងភៅស្នាដៃដើម ដែលញុំាហើយ ជាប់ចិត្ដតែម្ដង ព្រោះទឹកសម្លឆ្ងាញ់ លាយរបោយបន្លែ ស្រស់ល្អ ធម្មជាតិ គ្រប់មុខ ។លើសពីនោះ ក៏មានទទួលរៀបចំនំបញ្ចុក សម្រាប់កម្មវិធីផ្សេងៗផងដែរ ។
សម្រាប់ទីតាំង មានចំនួន២សាខា គឺសាខាទី១-នៅ Central Park Sports Complex/Glosstea Cafe' ផ្លូវ R1 បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, និងទី២- នៅ Spark Cafe' ផ្លូវម៉ៅសេទុង រាជធានីភ្នំពេញ ហើយសម្រាប់សាខាទី៣ និងចេញនឹងលេចរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ នៅ The Food Palace ។គ្រប់ទីតាំង ហាងលក់ នំបញ្ចុកភ្នំពេញ សុទ្ធតែជាតំបន់កំសាន្ដ រំហើរអារម្មណ៍ ស្រស់ស្រាយពីការងាររបស់លោកអ្នកទៀតផង ។
សូមអញ្ជើញមកពិសាទាំងអស់គ្នា ជាមួយនឹង នំបញ្ចុកភ្នំពេញ មរតកនៃរសជាតិ ប្រកបដោយអនាម័យខ្ពស់ !
ព័ត៌មានលម្អិត សូមចូលទៅកាន់ Facebook៖ https://www.facebook.com/NumbanhchokPhnomPenh/ និងទំនាក់ទំនងតាមទូរស័ព្ទលេខដើម្បីកុម្ម៉ង់៖089 350 567 ៕