Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វីបានជាព្រះមហាក្សត្រ ពុំយាងទៅបោះឆ្នោត?

22-07-2018 14:25

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងទាត់ចោលចំពោះទង្វើចរិតក្នុងន័យនយោបាយលោកលោក សម រង្ស៊ី ដែលតែងយកព្រះនាមព្រះមហាក្សត្រ មកប្រើជាលេសម្ដងហើយម្ដងទៀត ដើម្បីរារំាងប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោតនាពេលខាងមុខ ពិសេសថ្មីៗនេះលោកបានអះអាងថា សូម្បីតែព្រះមហាក្សត្រ ក៏ព្រះអង្គពុំយាងទៅបោះឆ្នោតដែរនោះ ដោយត្រង់ចំណុចនេះ គឺកាន់តែបង្ហាញឲ្យឃើញរឹតតែច្បាស់ថា លោក សម រង្ស៊ី ពុំមានចំណេះដឹងរដ្ឋធម្មនុញ្ញនោះទេ។ បានន័យថា រដ្ឋធម្មនុញ្ញមាត្រា៩ បានចែងយ៉ាងច្បាស់អំពីព្រះរាជតួនាទីព្រះមហាក្សត្រថា «ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្ដទៅនៃអំណាចសាធារណៈឲ្យមានភាព» ទៀងទាត់។

បើឈរលើស្មារតីមាត្រានេះ បានកំណត់យ៉ាងច្បាស់ថា «ព្រះមហាក្សត្រ ទ្រង់ជាអាជ្ញាកណ្ដាល»។ បើដូចនេះពាក្យថា «អាជ្ញាកណ្ដាល» គឺព្រះអង្គពុំអាចជាអ្នកទាត់បាល់ផង និងជាអាប៊ីតផងនោះទេ។ ស្ថិតត្រង់ចំណុចហ្នឹងហើយ ទើបទ្រង់ ពុំយាងទៅបោះឆ្នោតនោះ ពីព្រោះរដ្ឋធម្មនុញ្ញបានហាមឃាត់ព្រះអង្គ។ បានសេចក្ដីថា«ព្រះអង្គ បានប្រកាន់ និងអនុវត្ដយ៉ាងភ្ជាប់ភ្ជួនជាទីបំផុតតាមរដ្ឋធម្មនុញ្ញ» របស់ប្រទេស។

បើដូច្នេះបើឈរលើស្មារតីរដ្ឋធម្មនុញ្ញនេះ ចំពោះទង្វើលោក សម រង្ស៊ី ដែលតែងប្រើឧបាយកលក្នុងន័យនយោបាយផ្សេងៗ ធ្វើការរំលោភបំពានមកលើព្រះមហាក្សត្រ ម្ដងហើយម្ដងទៀត ដែលរដ្ឋធម្មនុញ្ញហាមឃាត់នោះ ជាអាទិ៍គឺ៖ម្ដងថាព្រះរាជសារក្លែងក្លាយ ឬម្ដងថាថ្ងៃខែ ក្លែងក្លាយ ឬម្ដងថាព្រះមហាក្សត្រ ទ្រង់ពុំយាងទៅបោះឆ្នោត ឬព្រះមហាក្សត្ររងសម្ពោធរាជរដ្ឋាភិបាលយ៉ាងណាយ៉ាងណីនោះ ត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ យល់ថាលោក សម រង្ស៊ី ប្រហែលជាមានចេតនាកំពុងលេងល្បែង នយោបាយចង់បន្សាបប្រជាប្រិយភាព ឬអំពីគុណតម្លៃព្រះមហាក្សត្រនៅក្នុងសង្គម ដើម្បីថ្ងៃណាមួយខ្លួនមានអំណាច គឺងាយនឹងសងសឹកឲ្យឪពុកខ្លួនយ៉ាងហ្នឹងឯង៕