(កំពង់ធំ)៖ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអនុប្រធានទី១ក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ ចុះបានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំពីភារកិច្ចមួយចំនួន ជូនដល់ប្រធានក្រុមបក្ស ចំនួន២៧០ក្រុម និងសាខាបក្សភូមិ និងសកម្មជនយុវជនភូមិចំនួន៣៣នាក់ នៅវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសនោះ លោក សោម ស៊ុន បាននាំដល់សមាជិក និងត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយពីឧបាយកលដ៏ពិសពុលរបស់ជនអគតិមួយចំនួនចំនួន ដែលមានគោលបំណងរារាំងដល់ដំណើរការបោះឆ្នោត និងដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច មានវិធានការតាមផ្លូវច្បាប់។
លោកប្រធានក្រុមការងារបន្ថែមថា ត្រូវពិនិត្យសមាជិក សមាជិកាតាមក្រុមនីមួយៗឲ្យបានច្បាស់លាស់ (មានបញ្ជីគ្រប់គ្រងក្រុមបក្សបានផ្ដល់ជូនរួចហើយ) និងពិនិត្យឯកសារជូនសមាជិកបក្ស ដើម្បីត្រៀត្រៀមខ្លួនទៅបោះឆ្នោត បើបាត់ ឬមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវបំពេញបែបបទ (ឯ.អ) ជូនឲ្យទាន់ពេលវេលា ហើយឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា។
ជាមួយគ្នានេះ លោក សោម ស៊ុន បានណែនាំដល់សមាជិក ត្រូវប្រាប់ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដែលមានតែមួយថ្ងៃគត់ គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល៕