(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ ក៏ដូចទៅនឹង ថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗ ដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ គ.ជ.ប ប្រកាសថា ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ មានតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ក្រោយមានការឃោសនាបំភ្លៃការពិត (Video inside) (ចុចអាន)
២៖ រាជរដ្ឋាភិបាលប្រទានកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ន១៥៦៥ក្បាលដី នៅលើដីអតីតវិទ្យុជាតិ ក្នុងសង្កាត់ស្ទឹងមានជ័យ២, ព្រឹកនេះអភិបាលរាជធានីភ្នំពេញ ចុះទៅប្រគល់ជូនពលរដ្ឋផ្ទាល់ដៃ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសមើលថែកម្ពុជាឲ្យស្គាល់តែសុខសន្តិភាព និងការរីកចម្រើន (ចុចអាន)
៤៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សេចក្ដីថ្លែងការណ៍បារម្ភពីស្ថានភាពនយោបាយខ្មែរ របស់តំណាងរាស្រ្តម៉ាឡេស៊ី គ្រាន់តែជាក្ដីបារម្ភរបស់បុគ្គលប្រឆាំងកម្ពុជាប៉ុណ្ណោះ (ចុចអាន)
៥៖ ក្រុមហ៊ុនដែលកាន់កាប់ភាគហ៊ុន២៥% របស់ធនាគារ អេស៉ីលីដា ប្រកាសរៀបចំបោះលក់ភាគហ៊ុន ក្នុងផ្សារមូលបត្រកម្ពុជា (ចុចអាន)
៦៖ ឯកអគ្គរាជទូតជប៉ុន ថ្លែងអំណរព្រះគុណព្រះមហាក្សត្រខ្មែរ និងអរគុណនាយករដ្ឋមន្ត្រី និងប្រជាពលរដ្ឋកម្ពុជា ដែលបានរំលែកទុក្ខជាមួយពលរដ្ឋជប៉ុនពេលជួបគ្រោះទឹកជំនន់ (ចុចអាន)
៧៖ អ្នកនាំពាក្យ គ.ជ.ប៖ ការប្រើទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ គ្រាន់តែជាផ្នែក១ប៉ុណ្ណោះ ក្នុងចំណោមវិធានការរបស់ គ.ជ.ប ការពារមិនឱ្យបោះឆ្នោតលើសពី១ដង (ចុចអាន)
៨៖ ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ទាត់ចោលទាំងស្រុងចំពោះការប្រឌិតព័ត៌មានរបស់ក្រុមប្រឆាំងថា ខ្លួនបានអំពាវនាវឲ្យពលរដ្ឋវៀតណាមទៅចូលរួមបោះឆ្នោត (ចុចអាន)
៩៖ តុលាការចេញដីកាបង្គាប់ឲ្យលោក សម រង្ស៊ី ចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិកាត់ទឹកដី នៅព្រឹកថ្ងៃទី១៣ សីហា (ចុចអាន)
១០៖ គ.ជ.ប ច្រានចោលសំណើរបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការគូសសន្លឹកឆ្នោត (ចុចអាន)