(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ បានប្រកាសផ្តល់បន្ទប់ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន នៅទីរួមស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ដោយឥតគិតថ្លៃ ជូនដល់សិស្សានុសិស្ស និងអាណាព្យាបាល សិស្ស មកពីតំបន់ឆ្ងាយៗ នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៧-២០១៨ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ។
បើតាមសេចក្តីជូនដំណឹង របស់សាលាខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្នុងរយៈពេលនៃការប្រឡងបាក់ឌុបឆ្នាំនេះ រដ្ឋបាលខេត្ត នឹងផ្តល់ជូនបន្ទប់ស្នាក់នៅ តាមផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន នៅទីរួមស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ដោយឥតគិតថ្លៃ សម្រាប់សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស មកពីតំបន់ឆ្ងាយខ្វះលទ្ធភាព។
ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា ប្រសិនបើសិស្សានុសិស្ស មានបំណងស្នាក់នៅបន្ទប់ផ្ទះសំណាក់ ឬសណ្ឋាគារ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនេះ សូមទាក់ទងជាមួយមន្ត្រី នៃសាលាខេត្តព្រះសីហនុ និងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ តាមទូរសព្ទ័ដូចបានបង្ហាញ ក្នុងសេចក្តីជូនដំណឹងនេះ។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់សាលាខេត្តព្រះសីហនុ៖