(ភ្នំពេញ)៖ ដើម្បីបង្កើតការយល់ដឹង ដល់សាធារណជនទូទៅ លើវិស័យជួញដូរ ឬការវិនិយោគទៅលើអ្វីមួយ ក្រុមហ៊ុន Golden Fx Link បានរៀបចំសិក្ខាសាលាមួយស្ដីពី «ការវិនិយោគតាមរយៈបច្ចេកវិទ្យា» ដែលការវិនិយោគតាមប្រព័ន្ធច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អតិថិជន។
ការរៀបចំសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបង្កើតបំណង បង្ហាញពីការវិនិយោគបែបថ្មី ក្នុងសតវត្សទី២១ក៏ដូចជាពង្រីកការយល់ដឹង
របស់វិនិយោគិនកម្ពុជា ព្រមជាមួយការប្រើប្រាស់ដើមទុនវិនិយោគ ឲ្យបានត្រឹមត្រូវបំផុត។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden Fx Link បានឲ្យដឹងថា បច្ចុប្បន្ននេះពិភពលោក មានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស បូករួមជាមួយការលេចឡើង នូវបច្ចេកវិទ្យាទំនើបៗ ដែលបានបង្កើតជម្រើសវិនិយោគថ្មីៗ និងបង្កើតឱកាសវិនិយោគ កាន់តែច្រើនឡើង។
លោកបន្ថែមទៀតថា ការជួញដូរឧបករណ៍និស្សន្ទ មានទីផ្សារដែលមានសន្ទនីយភាពខ្ពស់ និងពេញនិយមបំផុត នៅលើពិភពលោកដោយមានប្រតិបត្តិការ២៤ម៉ោងក្នុងមួយថ្ងៃ និង៥ថ្ងៃក្នុងមួយសប្តាហ៍ ដែលបានទាក់ទាញ និងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់វិនិយោគិននៅជុំវិញពិភពលោក ទាំងវិនិយោគិនរូបវន្តបុគ្គល និងនីតិបុគ្គល។
សូមបញ្ជាក់ថា លោក ឡុង សំណាង ជាបុគ្គលម្នាក់ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ ដែលបច្ចុប្បន្នលោកកំពុងបម្រើការងារជាប្រធានផ្នែក ប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden Fx Link។
លោកបានបញ្ជាក់ទៀតថា សមិទ្ធិផលទាំងនេះ អាចសម្រេចបានដោយសារការកើត ឡើងនៃវេទិកាជួញដូរ Meta Trader 4 (MT4) ដែលផ្តល់នូវបច្ចេកវិទ្យាជួញដូរឈានមុខគេ និងមុខងារសម្រាប់ការវិភាគ ក៏ដូចជាការដុះដាល នៃគេហទំព័រព័ត៌មានសេដ្ឋកិច្ចជាច្រើន ដែលផ្ដល់នូវព័ត៌មានទាន់ហេតុការណ៍ដល់វិនិយោគិន ដើម្បីឲ្យពួកគាត់អាចតាមទាន់និន្នាការទីផ្សារ។
សូមជម្រាបថា វេទិកាជួញដូរ MT4 ដែលមានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ វិនិយោគិនអាចចាប់យកឱកាសវិនិយោគ យ៉ាងងាយស្រួលតាមរយៈឧបករណ៍ចល័ត ដូចជាកុំព្យូរទ័រ ទូរស័ព្ទ និងថេបប្លេតជាដើម គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ ជាពិសេស វេទិកាជួញដូរ MT4 ផ្តល់ជូននូវភាពជឿជាក់ តាមរយៈសូចនាករផ្សេងៗ ដែលអាចឲ្យវិនិយោគិន ធ្វើការវិភាគនិន្នាការទីផ្សារ និងកំណត់ការចំណេញឬខាត ដើម្បីគ្រប់គ្រងហានិភ័យនៃការវិនិយោគ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Golden Fx Link មានអ្នកជំនាញ ដើម្បីបណ្តុះបណ្តាលវិនិយោគិន ក្នុងការវិភាគទីផ្សារ និងការប្រើប្រាស់វេទិកាជួញដូរ MT4 ក៏ដូចជាផ្តល់ការប្រឹក្សាយោបល់ផងដែរ ហើយតាមរយៈអត្ថប្រយោជន៍ទាំងនេះ វាគ្មិនក៏បានលើកទឹកចិត្តឱ្យវិនិយោគិន ដកស្រង់យកបទពិសោធន៍ក្នុងការវិនិយោគនេះ និងស្វែងរកឱកាសក្នុងការបង្កើនទ្រព្យ។
ក្រុមហ៊ុនបានប្តេជា ការពារអត្ថប្រយោជន៍វិនិយោគិន តាមរយៈការផ្តល់ការ បណ្តុះបណ្តាលជាបន្តបន្ទាប់រួមផ្សំ និងសេវាកម្មដ៏ល្អឥតខ្ចោះ ដោយវិនិយោគិន អាចធ្វើការវិនិយោគដោយទុកចិត្តបាន ទោះបីជាការជួញដូរឧបករណ៍និស្សន្ទនេះ ជាការវិនិយោគថ្មីមួយនៅប្រទេសកម្ពុជាក៏ដោយ៕