(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៨០៧គ្រឿង រកឃើញល្មើសច្បាប់៨៩គ្រឿង (ម៉ូតូ៤៧ភាគរយ) អប់រំ៦២គ្រឿង និងផាកពិន័យ២៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២១ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៣៣២គ្រឿង អប់រំ៣០គ្រឿង និងផាកពិន័យចំនួន៤គ្រឿង។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ២០,៣៩៤គ្រឿង រកឃើញមធ្យោបាយល្មើស ២,៥៤៩គ្រឿង អប់រំ១,៤៩២គ្រឿង និងពិន័យ១,០៥៧គ្រឿង៕