(បន្ទាយមានជ័យ)៖ នៅថ្ងៃសៅរ៍ទី២១ ខែកក្កដា ឆ្នាំ២០១៨ ​លោក គោស៊ុ​ សារឿត​ បេក្ខជនតំណាងរាស្រ្ត​ តំណាងនាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អ្នកតំណាងរាស្រ្ត​ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ​ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ​ ខេត្ត​ ក្រុង​ ស្រុក​ និងមូលដ្ឋាន បានអញ្ជើញជាអធិបតីជួបសំណេះសំណាល ជាមួយសមាជិកមកពីបីឃុំ​រួមមាន៖ ឃុំចង្ហា​ ឃុំសូភី​ និងឃុំសឹង្ហ​ នៅវត្តសម្ភារជ្រៃឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជាង២៥០០នាក់។

ក្នុងឱកាសនោះ​ ក្នុងនាមនាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​,លោក គោស៊ុ​ សារឿត​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សមាន​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស​, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និងប្រធានកិត្តិយសគណបក្ស​។

ក្នុងឱកាសនោះដែរ​លោក គោស៊ុ​ សារឿត​​ បានបន្ថែមថា​ កម្ពុជាមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ គឺដោយសារការដឹកនាំលើផ្លូវត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ និងទទួលបានគោរពស្រឡាញ់ ជឿទុកចិត្ត និងគាំទ្រ​ពីប្រជាពលរដ្ឋកម្ពុជា​។

ជាមួយគ្នានេះ​ ក្នុងនាម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​, លោក គោស៊ុ សារឿត​ បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក​ សមាជិកា​ទាំងអស់ នៃគ្រូសារអ្នកស្រុកអូរជ្រៅ ដែលបានចូលរួមថែរក្សា គាំទ្រសន្តិភាព ​ជាមួយគណបក្សប្រជាជនកម្ពុជា ហើយសូមបន្តថែរក្សាសន្តិភាពនេះ​ សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តទៀតនៅថ្ងៃទី២៩​ ខែកកក្កដា​ ឆ្នាំ២០១៨​ រូបសញ្ញាទេវតាបាចផ្កា​ នៅលំដាប់លេខរៀងទី២០​ ស្រួលចាំ​ ស្រួលគិត ស្រួលគូស​ ដើម្បីសម្តេចតេជោហ៊ុន​ សែន​ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា​ ​ មានផ្លូវគមនាគមន៍ស្អាត​ និងអគ្គិសនីប្រើប្រាស់គ្រប់ភូមិ​មានតំលៃថោក​៕