(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍ របស់កងកម្លាំងរក្សាសន្តិភាព ដែលបានបញ្ចប់បេសកកម្មនៅសាធារណរដ្ឋម៉ាលី និងស៊ូដង់ខាងត្បូង ដែលធ្វើឡើងនៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី នៅរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នា២០១៨នេះ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន តំណាងអង្គការសហប្រជាជាតិ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងអ្នកសារព័ត៌មាន ជាច្រើនរូបផងដែរ។
តាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលធ្វើមាតុភូមិនិវត្តន៍ នាពេលនោះរួមមាន៖ កងវិស្វកម្មព្រលានយន្តហោះលេខ១៨៩ ចំនួន ១៦៥រូប, កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១២៣ ពីប្រទេសម៉ាលីចំនួន ១៤៤រូប និងកងរាជអាវុធហត្ថលេខ៦១៨ ពីប្រទេសស៊ូដង់ខាងត្បូងចំនួន ៧៣រូប៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ៖