(ភ្នំពេញ)៖ យុវជន និងយុវតី ដែលជានិស្សិតមួយក្រុម សិក្សានៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានផលិតវីដេអូអប់រំមួយ ដោយជំរុញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ អញ្ជើញចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ក្នុងវីដេអូអប់រំ ក្រុមនិស្សិតបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីក្លាយជាប្រជាពលរដ្ឋល្អ។ ការបោះឆ្នោត គឺដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍនៅប្រទេសកម្ពុជា បន្តទៅទៀត។
បើតាមវីដេអូរបស់ក្រុមនិស្សិត សន្លឹកឆ្នោតមួយសន្លឹក គឺជាជោគវាសនារបស់ប្រទេសជាតិរបស់ពួកយើង និងអនាគតរបស់ពួកយើងទាំងអស់គ្នា។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅតែមួយថ្ងៃគត់ គឺនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយចាប់ផ្តើមពីម៉ោង ៧៖០០នាទីព្រឹក រហូតដល់ម៉ោង ៣៖០០នាទីរសៀល៕