Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ប្រកាសថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីសង្កេតការណ៍បោះឆ្នោតខាងមុខ

21-07-2018 10:42

(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសថា សមាគមមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅពេលខាងមុខនេះ។

ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានមួយ ចោទសួរទៅដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា អំពីបទពិសោធន៍សង្កេតការណ៍បោះឆ្នោតរបស់ខ្លួន បន្ទាប់ពីសមាគមនេះ បានចុះឈ្មោះចូលរួមសង្កេតការណ៍បោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងចម្លើយទៅនឹងការចោទសួរខាងលើនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានឆ្លើយតប៥ចំណុច ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖