(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំមួយ ដល់ម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ខារ៉ាអូខេ ឌីស្កូតែក រង្គសាល បៀរហ្កាឌិន និងសេវាកម្សាន្តទេសចរណ៍ទាំងអស់ នៅទូទាំងប្រទេស ត្រូវផ្អាកការលក់ដូរគ្រឿងស្រវឹងចំនួន២ថ្ងៃ ក្នុងនោះរួមមាន១ថ្ងៃមុនការបោះឆ្នោត និងនៅថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ពោលគឺក្រសួងមិនអនុញ្ញាតឱ្យលក់គ្រឿងស្រវឹង នៅថ្ងៃទី២៨ និងទី២៩ ខែកក្កដា ឆ្នាំ២០១៨នោះទេ។
យោងតាមសារចរណែនាំរបស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា «ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ ឌីស្កូតែក រង្គសាល បៀរហ្កាឌិន និងសេវាកម្សាន្តទេសចរណ៍នានា នៅទូទាំងរាជធានី-ខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេលមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ចាប់ពីថ្ងៃទី២៨ និងទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ចំណែកឯអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នានានៅទូទាំងរាជធានី-ខេត្ត អាចដំណើរការអាជីវកម្មរបស់ខ្លួនបាន ប៉ុន្តែត្រូវផ្អាកការលក់ដូរគ្រឿងស្រវឹងនៅក្នុងរយៈពេលពីរថ្ងៃនេះ»៕
ខាងក្រោមនេះជាសារចរណែនាំរបស់ក្រសួងទេសចរណ៍៖