(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់អគារទីលានបាញ់គ្រាប់ពិត របស់កងយោធពលខេមរភូមិន្ទ នៅឃុំពាម ស្រុកសាមគ្គីមានជ័យ (តំបន់ភ្នំជុំរាយ) ខេត្តកំពង់ឆ្នាំង។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថ នាយទាហាន ពលទាហាន សិក្ខាកាមកងរាជអាវុធហត្ថ ប្រមាណជាង៨០០នាក់ ផងដែរ៕