(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ មានប្រជាពលរដ្ឋយើងមួយចំនួនធំ នឹងត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងគណបក្ស ដែលខ្លួនពេញចិត្ត ។
ជាមួយគ្នា ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋខ្មែរយើង ទៅកាន់ស្រុកកំណើត ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតាអ៊ិចប្រេស បានប្រកាសថា ក្រុមហ៊ុននឹងមិនមានការដំឡើងថ្លៃសំបុត្ររថយន្តនោះឡើយ ជាមួយគ្នានេះ ក្រុមហ៊ុនឡារីតា បានផ្តល់នូវការបញ្ចុះតម្លៃចំនួន១០% សម្រាប់អតិថិជនទាំងអស់ ដែលបានធ្វើការកក់សំបុត្ររថយន្ត តាមរយៈទូរស័ព្ទ ឬអនឡាញ (Larryta Express App) សម្រាប់ការធ្វើដំណើរនៅ ថ្ងៃទី២៨-២៩-៣០ ខែកក្កដា ឆ្នាំ២០១៨ រួចធ្វើការទូទាត់ប្រាក់តាម រយៈកាតណាមួយដូចជា៖ វីងកាត (Wing Card), វីសាកាត (Visa Card), ម៉ាស្ទ័រកាត (Master Card) ឬកាតធនាគារ អេស៊ីលីដា (ACLEDA Card) ជាដើម ។
ក្រុមហ៊ុនដឹកអ្នកដំណើរ បានដំណើរការអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ២០១៣ ដើម្បីអភិវឌ្ឍន៍ លើវិស័យដឹកអ្នកដំណើរនៅកម្ពុជា ដោយប្រើប្រាស់នូវបច្ចេកវិទ្យាទាន់សម័យ ក្នុងការទិញសំបុត្ររថយន្តតាមរយៈទូរស័ព្ទ (App) និងប្រើប្រាស់នូវរថយន្តថ្មី ជាមួយនឹងអ្នកបើកបរប្រកបដោយបទពិសោធន៍ខ្ពស់ ។
ក្រៅពីនេះ អតិថិជនទាំងអស់ ក៏អាចធ្វើការកក់សំបុត្រ ភ្នំពេញ-សៀមរាប និង ភ្នំពេញ-ព្រះសីហនុ តាមរយៈបុគ្គលិកផ្នែកបំរើអតិថិជន៖ 016- 20 20 20 បានផងដែរ សម្រាប់ការទូទាត់ថ្លៃសំបុត្រ អាចបង់នៅតាមបញ្ជរវីង ឬ ទ្រូម៉ានី ដែលនៅជិតលោកអ្នកបានទូទាំងប្រទេស ។
ឡារីតា អភិវឌ្ឍន៍កម្រិតនៃការធ្វើដំណើរប្រកបដោយបទពិសោធន៍ខ្ពស់៕