(ភ្នំពេញ)៖ តាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ក្រសួងនឹងជ្រើសរើសមន្ដ្រីរាជការ និងសិស្ស-និស្សិត ឲ្យចូលបម្រើការងារ ក្នុងមន្រ្ដីរាជការក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រង់រដ្ឋបាល (ក្របខ័ណ្ឌប្រភេទ «ក»)ចំនួន១៤កន្លែង ដោយបែងចែកទៅតាមអង្គភាពផ្សេងៗគ្នា ។
សម្រាប់បេក្ខជន ត្រូវសរសេរបំពេញពាក្យសុំប្រឡងដោយដៃ ចុះហត្ថលេខា ឬផ្ដិតស្នាមមេដៃ និងមកដាក់ពាក្យដោយផ្ទាល់ ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ។ កន្លែងទំនាក់ទំនងផ្ដល់ពាក្យ និងទទួលពាក្យប្រឡង៖
* សម្រាប់ទីស្ដីការក្រសួង នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក៖ អាសយដ្ឋាន អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ជាប់វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
* គ្រប់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានី-ខេត្ដ ដែលត្រូវជ្រើសរើស ។
កាលបរិច្ចេកលក់ពាក្យ ទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ០៧៖៣០-១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤៖៤០-១៧៖០០នាទី ។ កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៧៖០០នាទីល្ងាច។
សូមអានព័ត៌មានលម្អិតដូចខាងក្រោម៖