(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណែនាំស្ដីពី ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប (Bac II) ទាំងចំណេះដឹងទូទៅ និងបំពេញវិជ្ជា ដោយបានដាក់ចេញវិធានសំខាន់ៗ១២ចំណុច ដើម្បីឱ្យក្រសួង-ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជូន សំដៅជំរុញឲ្យការប្រឡងបាក់ឌុបប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងមានទំនូលខុសត្រូវខ្ពស់។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប (Bac II) ទាំងចំណេះដឹងទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែសីហា ខាងមុខ។
តាមសារាចរណែនាំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាព្រលប់ថ្ងៃទី២០ ខែកក្កដានេះ បានបញ្ជាក់ថា ដើម្បីធានាដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ឲ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងមានការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលសូមណែនាំដល់ក្រសួងអប់រំយុវជន និងកីឡា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា អាជ្ញាធរដែនដី ព្រមទាំងអំពាវនាវ និងលើកទឹកចិត្តដល់មាតាបិតា ឬអាណាព្យាបាល បេក្ខជន និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តតាមការណែនាំចំនួន ១២ចំណុចសំខាន់ៗ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារាចរណែនាំរបស់រាជរដ្ឋាភិបាល៖