(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ មានរយៈពេល ១៤ថ្ងៃហើយ យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅកម្ពុជា មានបរិយាកាសល្អប្រសើរទាំងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ហើយកំពុងប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២០ ខែកក្កដានេះ។
រយៈពេល១៤ថ្ងៃ យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ គ.ជ.ប បានទទួលពាក្យបណ្តឹងចំនួន១៤ ក្នុងនោះក៏មាន៩ករណីផងដែរ ត្រូវបានដោះស្រាយរួចរាល់ ចំណែកបណ្តឹងសេសល់ផ្សេងទៀត គ.ជ.ប កំពុងដោះស្រាយ៕
សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖