(ភ្នំពេញ)៖ តាមសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ហៅកាត់ថា ATIC បន្ដអំពាវនាវ សុំឲ្យមានការប្រកួតប្រជែងស្មើភាពគ្នា លើវិស័យឧស្សាហកម្មថ្នាំជក់ ពោលគឺការអនុវត្តបទបញ្ញត្តិ ស្ដីពីការបោះពុម្ពសារព្រមានសុខភាព ជារូបភាពលើកញ្ចប់បារី និងសុងក្នុងស្ដង់ដារតែមួយពីសំណាក់ផលិតករ និងអ្នកនាំចូលចែកចាយផលិតផលថ្នាំជក់ក្នុងស្រុកទាំងអស់។

តាមសេចក្ដីអំពាវនាវ របស់ ATIC ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងទៀតថា បន្ទាប់ពីផ្លាស់ប្ដូររចនាសម្ព័ន្ធ និងលើកទិសដៅថ្មីកាលពីកន្លងទៅនេះ ATIC នៅតែបន្ដប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឲ្យវិស័យឧស្សាហកម្មថ្នាំជក់នៅកម្ពុជា អនុវត្តបានក្នុងស្ដង់ដារតែមួយ ពោលគឺពួតដៃគ្នាកម្ចាត់ចោល នូវរាល់បញ្ហាក្នុងវិស័យឧស្សាហកម្មថ្នាំជក់ ដូចជាបារីក្លែងក្លាយ បារីដែលគ្មានបោះពុម្ពសារព្រមានសុខភាពជារូបភាព និងបារីដែលគ្មានតែមប្រិ៍អាករ។

លោម ម៉ាធូ ណូម៉ាន់ ប្រធាន ATIC បានគូសបញ្ជាក់ «យើងគឺពិតជាមានទស្សនសុទិដ្ឋិនិយម និងសាទរភាពខ្លាំងមែនទែន ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ទៅលើរោងចក្រផលិតបារីក្នុងស្រុកមួយចំនួន ដែលផលិតបារីគ្មានសារព្រមានសុខភាព ជារូបភាពត្រឹមត្រូវតាមច្បាប់ និងករណីរឹបអូសផលិតផលបារី 555 ក្លែងក្លាយពីអាជីវករកាលពីថ្មីៗកន្លងទៅ ដែលទាំងនេះ គឺសុទ្ធតែជាវិធានការស្របជាមួយនឹងទិសដៅរបស់យើង ក្នុងនាមជាសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ។

ព័ត៌មានលម្អិតមានដូចខាងក្រោម៖