(ភ្នំពេញ)៖ ក្រុមហ៊ុនខេមហ្វូន ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទដ៏ល្បី បានរៀបចំកម្មវិធីសម្ពោធដាក់លក់ ទូរស័ព្ទស៊េរីថ្មីម៉ូដែល «Honey Y1» នាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ដែលបានរៀបចំធ្វើឡើង នៅក្នុងផ្សារទំនើប Aeon Mall 2 សែនសុខ រាជធានីភ្នំពេញ។

ក្នុងពិធីនោះ លោក លុន បូរី ទីប្រឹក្សាជាន់ខ្ពស់ របស់ក្រុមហ៊ុនខេមហ្វូន បានលើកឡើងពីប្រវត្តិ និងភាគជោគជ័យរបស់ក្រុមហ៊ុន នៅក្នុងទីផ្សារទូរស័ព្ទប្រទេសកម្ពុជា។ ជាពិសេសលោក និង Ms.Lucy ជាតំណាងពីរោងចក្រ បានបង្កើតតួរលេខ នៃការកម្មង់ទុកមុន Honey​ Y1 គឺទទួលបានចំនួន ៥,០០០គ្រឿងហើយ នៅក្នុងទីផ្សារប្រទេសកម្ពុជា និង២០ម៉ឺនគ្រឿងទៀត ​ពីបណ្ដាប្រទេសផ្សេងៗ។

លោក ឃុន ហេង ជាប្រធានផ្នែកទីផ្សារ របស់ក្រុមហ៊ុនខេមហ្វូន បានធ្វើបទបង្ហាញពីលក្ខណៈសម្បត្ដិ Honey Y1។ Honey Y1 ជាស្មាតហ្វូនស៊េរីថ្មីរបស់ខេមហ្វូន ត្រូវបានរចនាឡើងជាមួយ និងរូបរាង ស្ដើងទាន់សម័យ បំពាក់ ដោយកាំមេរ៉ាភ្លោះ 13MP + 2MP ដែលអាចចាប់យករូប បានដិតច្បាស់ល្អ និងកាំមេរ៉ាមុខ 8MP អមជាមួយបច្ចេកវិទ្យា AI Wide Angle កាំមេរ៉ា ដែលអាចស៊ែលហ្វី បានស្អាត និងជាក្រុមបានច្រើនគ្នា។

ជាប្រធានផ្នែកទីផ្សារ របស់ក្រុមហ៊ុនខេមហ្វូន បានបន្ថែមទៀតថា Honey Y1 ក៏ភ្ជាប់មកជាមួយ និងអេក្រង់ 5.5 អ៊ីង លាតពេញគែម ពេញភ្នែក អង្គចង់ចាំ Ram 2GB និង Memory 16GB ព្រមទាំងកម្លាំងថាមពលថ្ម 3,500mAh ផងដែរ ដែលអាចឲ្យអ្នកប្រើប្រាស់ ទូទៅបានពេញមួយថ្ងៃ។

លើសពីនេះ Honey Y1 ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា ស៊ីមពីរ 4G Volte អាចដំណើការអ៊ីនធីណិត Youtube, Facebook និងកម្មវិធីកម្សាន្ដផ្សេងៗ ដោយរលូន។ កាន់តែពិសេស Honey Y1 ត្រូវបានបំពាក់ ដោយបច្ចេកវិទ្យា Face ID រឺដោះសោរដោយស្គេនមុខ ដែលស៊ីពេលត្រឹមតែ១វិនាទីប៉ុណ្ណោះ នៅក្នុងការដោះសោរ។

នាឱកាសនោះផងដែរ លោក ថាង សេងហាក់ ប្រធានផ្នែកលក់ ក៏បានបង្ហាញផលិតផលថ្មីមួយទៀត ជាប្រភេទទូរស័ព្ទចុចបូតុងម៉ូដែល L1 រឺហៅថា «អាដឹងគុណ» ដែលមានសារប្រយោជន៍បំផុត សម្រាប់ «មនុស្សចាស់» ព្រោះវាមានលេខចុចធំៗ និងបន្លឺសំលេងជាលេខពេលចុច, ពិលភ្លឺខ្លាំង ជាពិសេស L1 មានបូតុង សង្គ្រោះបន្ទាន់ (SOS) ដែលវាសំខាន់បំផុតនៅពេលចាំបាច់។

ចំពោះតម្លៃវិញ Honey Y1 តម្លៃត្រឹមតែ ១១៥ដុល្លារ ប៉ុណ្ណោះ ជាមួយការថែម កាដូយ៉ាងសន្ធឹកសន្ធាប់ ដូចជា Power Bank Kongfulong កាសក្ដោបត្រចេកធំ អាវយឺត ស៊ីមស្មាត សរុបទឺកប្រាក់ ៥០ដុល្លារ រឺឯ L1 មានតម្លៃត្រឹមតែ ២៩ដុល្លារ តែប៉ុណ្ណោះ ជាមួយការថែមអាវភ្លៀងដ៏ស្អាត៕