(ហាណូយ)៖ អាជ្ញាធរវៀតណាមនៅថ្ងៃស្រុកនេះបានឱ្យដឹងថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុងសុនទិញ (Son Tinh) បានផ្ដាច់ជីវិតមនុស្ស ០២នាក់ និង០២នាក់បានបាត់ខ្លួននៅក្នុងខេត្តថាញ់ហាវ (Thanh Hoa) ភាគកណ្ដាលប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។
មនុស្សបួននាក់ខាងលើ គឺជាសមាជិកក្នុងគ្រួសារតែមួយរស់នៅក្នុងស្រុក ឡាងឆាញ់ (Lang Chanh)។ អាជ្ញាធវៀតណាមបញ្ជាក់ទៀតថា សាក សពស្ត្រីម្នាក់អាយុ ៧៥ឆ្នាំ និងបុរសម្នាក់អាយុ ៤០ឆ្នាំ ត្រូវបានគេរកឃើញ ហើយមនុស្សពីរនាក់ផ្សេងទៀត ក្នុងនោះរួមមានស្ត្រីអាយុ ២៨ឆ្នាំម្នាក់ និងក្មេងស្រីអាយុ ០៤ឆ្នាំម្នាក់ទៀតបានបាត់ខ្លួន។
គួរជម្រាបថា ក្នុងរយៈពេលពាក់កណ្ដាលឆ្នាំដំបូងក្នុងឆ្នាំ២០១៨នេះ គ្រោះមហន្តរាយធម្មជាតិមានដូចជាទឹកជំនន់ និងគ្រោះរអិលបាក់ដី បានសម្លាប់មនុស្ស និងបាត់ខ្លួន ៣៣នាក់ និង ៤៧នាក់រងរបួស។ ចំណែកឯផ្ទះ១៥,០០០ខ្នង ត្រូវបានបំផ្លាញ និងខូចខាត ហើយផ្ទៃដីជិត ១១,០០០ហិកតា ត្រូវបំផ្លាញដោយគិតជាទឹកប្រាក់ស្មើនឹងជាង ៣៥.៦លានដុល្លារ៕