(ភ្នំពេញ)៖ ដោយមើលឃើញពីភាពរីកចម្រើន និងសន្ទុះនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការវិវឌ្ឍទៅមុខឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃនោះ ខុនដូទំនើបថ្មីមួយទៀតហើយ មានឈ្មោះថា «VISTA» ដែលមានទីតាំងស្ថិតនៅ តំបន់អភិវឌ្ឍន៍ខ្លាំង ក្បែរផ្សារទំនើប AEON 2 ក្នុងខណ្ឌសែនសុខ បានបង្ហាញវត្តមាន ទទួលស្វាគមន៍អតិថិជនរបស់ខ្លួន ចាប់ពីថ្ងៃនេះតទៅ និងជាការចូលរួមចំណែកបង្កើន សោភណ្ឌភាពទីក្រុងភ្នំពេញ កាន់តែមានភាពស្រស់បំព្រងឡើងបន្ថែមទៀត។

តំណាងខុនដូ VISTA បានថ្លែងឲ្យដឹងថា ខុនដូ VISTA គឺស្ថិតនៅចំកន្លែងដែលអំណោយផលល្អ ពោលគឺជាទីតាំង មានតម្រូវការជួលខ្ពស់ ពីអតិថិជនជាតិ និងអន្តរជាតិ។ ជាពិសេសទីតាំងនោះ មានបុគ្គលិកជាជនបរទេស និងសិស្សសាលាអន្តរជាតិនានា ព្រមទាំងក្បែរផ្សារ Makro និងក្បែរផ្សារទំនើប AEON 2 ផងដែរ។ ខុនដូ VISTA បានរួមផ្សំ ជាមួយនឹងរចនាបទទំនើប និងមានកន្លែងកម្សាន្តលំហែរួមបែបស៊ីវិល័យល្អ ស្ទើរនឹងស្មានមិនដល់។

តំណាងដដែលរូបនេះបន្តថា ជាពិសេសក្នុងឱកាស នៃការអបអរសាទរ ការបញ្ចប់គ្រោងសាងសង់អគារ និងបើកលក់ជាផ្លូវការ នៅពេលខាងមុខដ៏ខ្លីនេះ ខុនដូ VISTA មានការបញ្ចុះតម្លៃ យ៉ាងពិសេសជូនដល់អតិថិជន ហូតដល់ ១៦,០០០ ដុល្លារអាមេរិក ដោយការផ្តល់ជូននេះ មានរហូតដល់ថ្ងៃទី ១៨សីហា ឯណោះ ខណៈដែលការសាងសង់នឹងបញ្ចប់ ក្នុងឆ្នាំ២០១៨​ខាងមុខនេះ។

សូមបញ្ជាក់ថា ខុនដូ VISTA មានទីតាំងស្ថិតនៅ ក្នុងតំបន់សក្តានុពលខ្លាំង ធ្វើដំណើរត្រឹមតែ៦ នាទីពី AEON2 និង៧ នាទីពីផ្សារ TK Avenue។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ០១០ ៨៨៧ ៣៣៦/ ០១១ ៨៨៧ ២២៦៕