(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អ្នកតំណាងរាស្រ្ត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន បានអញ្ជើញជាអធិបតីអនុមោទនាពិធីបុណ្យពិធីបុណ្យលើកជហ្វាព្រះវិហារថ្មីវត្តប្រាសាទរលំជ្រៃ (ព្រះវិហារថ្មីតម្លៃកសាង៣២០៦០៨ដុល្លារ) និងបន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ប្រជាពលរដ្ឋ ព្រះសង្ឃ មកពីភូមិទទា រលំជ្រៃ គោកស្វាយ កាប់ចោរ ថ្មីលិច ថ្មីត្បូង ថ្មីកណ្ដាល នៅឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យដែលមានអ្នកចូលរួមជាង៤០០០អង្គ/នាក់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិនិងបក្សមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្ស។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា ក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះ និងគោលនយោបាយសុខដុមរមណីកម្មសង្គមជាតិ កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែនបានបញ្ចប់សង្រ្គាមបង្ហូរឈាមខ្មែរនិងខែ្មរ និងបង្រួមបង្រួមជាតិបានដោយខ្លូនឯង ប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តជាមួយសន្តិភាពដោយគ្មានការរើសអើងប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ។ល។ ហើយបានប្រែក្លាយតំបន់វាយប្រយុទ្ធគ្នាទាំងនោះ ទៅជាអភិវឌ្ឍន៍មានហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ មន្ទីរពេទ្យ វត្តអារាម ផ្លូវថ្នល់ ស្ពានស្អាតងាយស្រួលទៅទទួលសេវា គោរពបូជា និងធ្វើដំណើរ ដឹកជញ្ជូនកសិផល, មានអគ្គិសនីប្រើប្រាស់តំលៃកាន់តែថោក និងដាក់ពង្រាយសាលារៀន រោងចក្រឧស្សាហកម្មមកដល់មូលដ្ឋាន ដើម្បីបណ្តុះបណ្តាលបង្កើនធនធានមនុស្ស បំពេញសេចក្តីត្រូវការទីផ្សារការងារ ផ្តល់ឱកាសការងារបានប្រាក់ខែ ប្រាក់ចំណូលខ្ពស់ជូនគ្រួសារកាត់បន្ថយបាននូវភាពក្រីក្រ អវិជ្ជា ជូនបងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជន យុវនារីយើងមានអនាគតល្អ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក សមាជិកាទាំងអស់ នៃគ្រូសារអ្នកស្រុកថ្មពួកដែលបានចូលរួមថែរក្សាគាំទ្រសន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គ្រប់ៗអាណត្តិកន្លងមក ហើយសូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តទៀតនៅថ្ងៃទី២៩ ខែកកក្កដា ឆ្នាំ២០១៨ រូបសញ្ញាទេវតាបាចផ្កា នៅលំដាប់លេខរៀងទី២០ ស្រួលចាំ ស្រួលគិត ស្រួលគូស ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា មានផ្លូវគមនាគមន៍ស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់ភូមិមានតំលៃថោក។
ជាមួយទឹកចិត្តសុទ្ធាជ្រះថ្លា និងផ្តល់ចំណេះដឹងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានផ្តល់សាលា១ខ្នង ៥បន្ទប់ដល់សាលាបឋមសិក្សារលំជ្រៃ និងប្រគេនបច្ច័យកសាងវត្តផងដែរ៕