(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ស៊ុន ចាន់រិទ្ធ បានចេញមុខធ្វើការបកស្រាយពីបញ្ហាការចោទប្រកាន់ដែលភរិយារបស់លោកថា បានប្រើហិង្សាទៅលើនាង បណ្តាលឲ្យបែកក្បាលកាលពីពេលកន្លងមកនេះ និងបញ្ហារឿងចិញ្ចឹមកូន ព្រមទាំងរឿងលុយជំពាក់ធនាគារ ដែលភរិយាលរបស់លោកបានចេញមុខនិយាយតាមបណ្តាញសង្គម Facebook។
សម្រាប់លោក ស៊ុន ចាន់រិទ្ធ បានបកស្រាយថា លោកមិនបានប្រើហិង្សាទៅភរិយារបស់គាត់នោះទេ តាមពិតទៅ ភរិយារបស់គាត់បានដួលបែកក្បាល ហើយរូបគាត់បានដឹកភរិយារបស់គាត់ទៅមន្ទីរពេទ្យ។ ជាមួយគ្នានេះលោក ស៊ុន ថាន់រិទ្ធ ក៏បានបកស្រាយលម្អិតពីបញ្ហារឿងចិញ្ចឹមកូន និងរឿងលុយដែលជំពាក់ធនាគារទៀត។
សូមស្តាប់នៅវីដេអូទាំងស្រុង នៃការបកស្រាយរបស់លោក ស៊ុន ចាន់រិទ្ធ ខាងក្រោមនេះ៖