(កំពង់ចាម)៖ គួរឲ្យសង្វេគ និងអាណិតអាសូរជាពន់ពេក កុមារម្នាក់មានវ័យទើបតែ ៩ឆ្នាំ ព្រោះតែជំងឺតេតាណុសធ្ងន់ធ្ងរ បានធ្វើឲ្យធ្លាក់ខ្លួនពិការមិនអាចកម្រើកខ្លួន សូម្បីតែប្រិចភ្នែកបន្ដិចក៏មិនបានផងនោះ។
ដោយក្តីអាណិតអាសូរ និងក្តីសង្វេគនេះ សម្បុរសជនមួយក្រុមដែលតែងតែធ្វើសកម្មភាពមនុស្សធម៌ដឹកនាំដោយលោក ធី ខេមរិន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បាននាំយកអំណោយជាថវិកាមួយចំនួនយកទៅជូនក្រុមគ្រួសារកុមារារូបដល់គេហដ្ឋានរបស់ពួកគេនៅក្នុងភូមិចំការអណ្ដូង ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម។
ថវិកានេះ ដើម្បីជួយដោះស្រាយទុក្ខលំបាករបស់ក្រុមគ្រួសារកុមាររូបនេះ ដែលកំពុងកំពុងជួបការខ្វះខាត។ លោក ធី ខេមរិន ក៏បានអំពាវនាវឲ្យសប្បុរសជននានា ដែលមានចិត្តអាណិតអាសូរដល់កុមារកម្សត់ម្នាក់នេះ ឲ្យបានរស់រានមានជីវិត និងជាសះស្បើយពីជំងឺនេះ៕