(បន្ទាយមានជ័យ)៖ ក្នុងគោលបំណងការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ ផលប៉ះពាល់ដល់សុខភាពអ្នកប្រើតាមរយៈចំណីអាហារ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារបានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារនៅក្នុងផ្សារថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងថា ការទុបស្កាត់ និងត្រួតពិនិត្យរកទំនិញ គ្មានគុណភាព ហួសកាលបរិច្ឆេទកំណត់ និងប្រើប្រាស់ជាតិគីមី ព្រមទាំងធ្វើការធ្វើតេស្តបឋម (Test Kit) គឺធ្វើឡើងដោយគ្មានកាលកំណត់នោះឡើយ ដើម្បីទប់ស្កាត់ឱ្យបានកាន់តែខ្ពស់ចំពោះការចរាចរណ៍ ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
ពោះការពិនិត្យមើលលើផលិតផលគ្រឿង កំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ក្រុមការងារបានរកឃើញ និងដកហូតទំនិញហួសសុពលភាព និងខូចគុណភាព ប្រមាណ៨៩,០៤គីឡូក្រាម រួមមាន៖ កម្ទេចមីកញ្ចប់កញ្ចប់, គោខាប់ចំនួន, ខ្ទឹមជ្រក់, ប័រ, កូកាកូឡា, ម្សៅស៊ុប, ស្កគ្រាប់, សរុបចំនួន២០០គីឡូក្រាម ដើម្បីយកទៅកម្ទេចចោល។
លោកបានបន្តថា ទំនិញដែលមន្រ្តីរបស់លោកតែងធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅកាលបរិច្ឆេទ លើសំបកវិចខ្ចប់រួមទាំងពិនិត្យ រកសារជាតិគីមី នៅលើបន្លែត្រីសាច់ជាដើម ហើយប្រតិបត្តិការធ្វើតេស្តបឋមរកសារធាតុគីមី លើចំនីអាហារគឺដើម្បីចូលរួមចំណែកទប់ស្កាត់ចរាចរណ៍ ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេសបានធ្វើការពន្យល់ណែនាំដល់ពលរដ្ឋ និងអាជីវករទាំងអស់ឱ្យបានយល់ដឹងពី ប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ។ លោកប្រធានក៏បានសំនូមពរដល់អាជីវករទាំងអស់ និងអ្នកប្រើប្រាស់ត្រូវរួមគ្នាលុបបំបាត់ ការដាក់តាំងលក់ និងប្រើប្រាស់ទំនិញខូចគុណភាព ឬទំនិញប្រើប្រាស់សារធាតុគីមី វាបានបង្ករផលប៉ះពាល់ខ្លាំងសម្រាប់សុខភាព និងរស់នៅជីវភាពប្រចាំថ្ងៃ។
លោកប្រធានបានបន្តថា ការបញ្ជ្រាប ការយល់ដឹងពីប្រព័ន្ធ សុវត្ថិភាព ម្ហូបអាហារ នៅកម្ពុជាដល់ អ្នកប្រើប្រាស់នៅខេត្តបន្ទាយមានជ័យ ឱ្យយល់ដឹងប្រុងប្រយ័ត្ន បង្កាបញ្ចៀស ទប់ស្កាត់ផង។ រួមចំណែកពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក និងបង្កើតឱកាសការងារកាន់តែច្រើនជូនប្រជាជន ផងតាមរយៈការនូវផ្ដល់ចំណេះដឹង និងបទពិសោធន៍ល្អៗ ដល់ផលិតករ ក្នុងប្រទេសសំដៅធ្វើយ៉ាងណាផលិតនូវទំនិញដែលមាន គុណភាពខ្ពស់មានអនាម័យ និងមានសុវត្ថិភាពគ្រប់គ្រាន់អាចប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។
នាពេលនោះដែរ មន្ត្រីជំនាញកាំកុងត្រូលខេត្តបានប្រទះឃើញនំប៉័ងខ្ចប់ គ្មានស្លាកសញ្ញា និងអានាម័យភ្លាមនោះ មន្ត្រីជំនាញបានអប់រំដល់អាជីវក និងមិនអនុញ្ញាត និងបានរៀបចំពាក់ព័ន្ធនំប៉័ងខាងលើនេះ ទៅកាន់រដ្ឋបាលខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយ ប្រសិនជានៅតែបន្តសកម្មភាពទៀតរៀបចំ ផាកពិន័យ១០លានរៀល៕