(ភ្នំពេញ)៖ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បានប្រកាសក្តែងៗថា ទោះបីគណបក្សលោកទាមទារឱ្យ គ.ជ.ប ប្តូរទៅជាសញ្ញាធិចមិនបានជោគជ័យ ក៏គណបក្ស LDP មិនបោះបង់ចោលការចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ នៅថ្ងៃទី២៩ ខែកក្កដានេះនោះទេ។
ការលើកឡើងបែបនេះ របស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធបិតេយ្យ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី ជំហរគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ នៅវិមានពិភពថ្មីសែនសុខ។
ប្រធាន LDP បានអះអាងថា «ទោះបីជាការទាមទាមិនបានសម្រេច ដូចអ្វីដែលយើងចង់បាន សម្រាប់ក៏ជំហររបស់ LDP បានប្រជុំគ្នារួចហើយ គឺយើងចូលរួមបោះឆ្នោត ព្រោះថា យើមានអ្នកសង្កេតការណ៍របស់យើង ដែលមានលក្ខណៈខុសគេ អំពីអ្នកសង្កេតការណ៍របស់គណបក្សដ៏ទៃទៀត»។
ជាមួយគ្នានឹងកាសប្រកាសចូលរួមបោះឆ្នោតដោយសារតែលោក ខឹម វាសនា បានអះអាងថា គណបក្សលោកមានអ្នកសង្កេតការណ៍គួរឱ្យទុកចិត្ត ឃ្លាំមើលហិបឆ្នោត។ លោកក៏បានបន្តថា នៅអាណត្តិក្រោយ LDP នឹងទាមទារឱ្យកែដាក់ប្រអប់រាងការ៉េ ជំនួសប្រអប់បួនជ្រុងទ្រវែងវិញ ហើយពេលនេះ យើងមិនអាចតវ៉ាបានសម្រេចដោយ គ.ជ.ប គេមិនព្រម។
លោកាបានបន្ថែមទៀតថា «ការបោះឆ្នោតខាងមុខគណបក្សប្រជាជនកម្ពុជា នឹងឈ្នះឆ្នោត យើងមិនអាចយកឈ្នះបានទេ [....] ហើយមិនអាចប្រើសហគមន៍អន្តរជាតិ មកគាបសង្កត់រដ្ឋាភិបាលបានទេ ហើយក៏មិនអាចប្រើបាតុកម្មទម្លាក់រដ្ឋាភិបាលបានទេ ហើយមានតែការបោះឆ្នោតតែមួយគត់»។
ប្រធានគណបក្សរូបនេះ បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតនេះ គ្មានគណបក្សណាមួយ អាចនឹងយកឈ្នះ គណបក្សប្រជាជនកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន នោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺ LDP បានសំឡឹងមើលប្រាំឆ្នាំក្រោយទៀត៕