(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ មានរយៈពេល១២ថ្ងៃហើយ យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅកម្ពុជា បានដំណើរការដោយរលូន មានបរិយាកាសល្អប្រសើរទាំងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៨ ខែកក្កដានេះ។
នៅថ្ងៃនេះ យុទ្ធនាការឃោសនា បានធ្វើឡើងនៅខេត្តចំនួន៣ ក្នុងនោះមានខេត្តកណ្តាល កំពង់ចាម និងខេត្តកំពត។
សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖