(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៩១៤គ្រឿង រកឃើញល្មើសច្បាប់១០៨គ្រឿង (ម៉ូតូ៤៧ភាគរយ) អប់រំ៨២គ្រឿង និងផាកពិន័យ២៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៨ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៣៩៣គ្រឿង អប់រំ៣៨គ្រឿង និងផាកពិន័យចំនួន១០គ្រឿង។

សូមបញ្ជាក់ថា​ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ១៨,២២៧គ្រឿង រកឃើញមធ្យោបាយល្មើស ២,៣១៤គ្រឿង អប់រំ១,៣១៦គ្រឿង និងពិន័យ៩៩៨គ្រឿង៕