(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពឥទ្ធិពលរបស់ព្យុះទី៩ ឈ្មោះ សុនទីញ (SON-TINH) ដែលនឹងជះឥទ្ធិពលមកលើកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។
ក្រសួងបញ្ជាក់ថា ឥទ្ធិពលនៃព្យុះនេះនឹងធ្វើឲ្យតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងបណ្ដាខេត្តដែលស្ថិតនៅតាមបណ្ដាយព្រំដែនកម្ពុជា-វៀតណាម ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើន និងមានភ្លៀងធ្លាក់ផងដែរ។
ក្រសួងធនធានទឹកបានអំពាវនាវ ឲ្យបងប្អូនប្រជានេសាទ អ្នកធ្វើដំណើរតាមសមុទ្រ និងប្រជាពលរដ្ឋដែលរស់នៅ តាមតំបន់ទំនាបជាប់ផ្លូវទឹកនានា បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
ខាងក្រោយនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកទាំងស្រុង៖