ទទួលបានរង្វាន់ដ៏អស្ចារ្យ ក្នុងឱកាសប្រារព្ធពិធីបើកសម្ពោធទូរស័ព្ទស៊េរីថ្មី របស់ CamFone នៅថ្ងៃទី១៩ កក្កដា សែ្អកនេះ, សូមចូលរួមឲ្យច្រើនកុះករទាំងអស់!!!!
18-07-2018 09:48
(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមហ្វូន ជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទម៉ាកខេមហ្វូនដ៏ល្បី នឹងរៀបចំកម្មវិធីសម្ពោធផលិតផលជំនាន់ថ្មីរបស់ខ្លួន នៅផ្សារទំនើបAEON Mall 2 សែនសុខ នៅថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៨ស្អែកនេះ ។
ក្នុងកម្មវិធីនេះ នឹងមានវត្តមានតារាកិត្តិយសល្បីៗ ពិសេស កញ្ញា្ រ៉ាប៊ី ម្ចាស់បទ «មាន់ស្រែ» ដ៏មានប្រជាប្រិយ៍ក្នុងស្រទាប់យុវវ័យ និង លោក សៅ ឧត្ដម ដែលមានសំនៀងស្រទន់ ម្ចាស់បទ «សុំទោស» មានវត្តមាននៅទីនោះផងដែរ។ ក្រៅពីតារាទាំងពីរ ក៏មានពិធីករដែលពោរពេញទៅដោយវោហាស័ព្ទ នឹងចូលមកអង្រួនកម្មវិធីនេះ ឲ្យកាន់តែមានភាពសប្បាយរីករាយ។
រឹតតែពិសេសភ្ញៀវកិត្តិយស នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ក្នុងកម្មវិធីនោះផងដែរ ក្រៅពីទទួលបានបទពិសោធន៍ថ្មី ពីទូរស័ព្ទស៊េរី២០១៨នេះ «Honey Y1»។
តោះ…!!! កុំភ្លេចចូលរួមទាំងអស់គ្នានៅ ផ្សារទំនើប AEON Mall 2 សែនសុខ នៅថ្ងៃទី១៩ ខែកក្កដា ស្អែកនេះ ....