(បន្ទាយមានជ័យ)៖​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ​ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ​ បាន​បន្តជួបសំណេះសំណាលជាមួយសមាជិក​ សមាជិកា​ មកពី​ឃុំបន្ទាយនាង​​ បត់ត្រង់​ ចំណោម​ គោកបល្លង្គ័​ គយម៉ែង​ ភ្នំតូច​ អូរប្រាសាទ​ រហាត់ទឹក​ ឬស្សីក្រោក​ សំបួរ​ ​តាឡំ​ សឿ​ និងឃុំស្រះរាំង​ ស្រុកមង្គលបុរី​ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជិត១,៦០០០នាក់។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និ​ង​នាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សមាន​ សម្ដេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី ប្រធានគណបក្ស និងសម្ដេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ ប្រធានកិត្តិយសគណបក្ស​។

​នាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន​ បានបន្ថែមថា ​គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការពារថែរក្សាសុខសន្តិភាព ​រួមរស់រួមសុខរួមទុក្ខ ជាមួយពលរដ្ឋគ្រប់កាលៈទេសៈ ដោយបាន​ធ្វើដំណើរយ៉ាងស្វាហាប់អភិវឌ្ឍន៍ប្រទេសជាតិ មិនឈប់ឈរដោយបានប្រែក្លាយកម្ពុជា ពីវាលពិឃាតសមុទ្រឈាមទឹកភ្នែក មកជាកម្ពុជាអច្ឆរិយៈ ស្មើមុខស្មើមាត់ ជាមួយអន្តរជាតិកៀគរបានការទុកចិត្ត ពីវិនិយោគទុនបរទេស មកបណ្តាក់ទុនរកស៊ីបង្កើតឱកាសការងារជូនយុវជន កូនក្មួយជាកម្មករ​ ប្រជាពលរដ្ឋបង្កើនចំណូលសម្រាប់គ្រួសារ កាត់បន្ថយបានភាពក្រីក្រ​ ឈានទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

នាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក​ សមាជិកា​ទាំងអស់ នៃគ្រូសារអ្នកមង្គលបុរី ដែលបានចូលរួមថែរក្សាគាំទ្រសន្តិភាព​ជាមួយគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន​ សែន​ គ្រប់ៗអាណត្តិកន្លងមក​ ហើយសូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តទៀតនៅថ្ងៃទី២៩​ ខែកកក្កដា​ ឆ្នាំ២០១៨​ រូបសញ្ញាទេវតាបាចផ្កា​ នៅលំដាប់លេខរៀងទី២០​ ស្រួលចាំ​ ស្រួលគិត ស្រួលគូស​ ដើម្បីសម្តេចតេជោ ហ៊ុ​ន​ សែន​ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យកាន់តែរីកចម្រើនខ្លាំងក្លា​ «​មានផ្លូវគមនាគមន៍ស្អាត​ និងអគ្គិសនីប្រើប្រាស់ គ្រប់ភូមិ​មានតំលៃថោក​»៕