សម្ភារបម្រើឱ្យការបោះឆ្នោត៤មុខសំខាន់ៗ បានដឹកទៅដល់គោលដៅចំនួន១១ខេត្ត រួចរាល់ហើយ
18-07-2018 11:55
(ភ្នំពេញ)៖ សម្ភារបម្រើឱ្យការបោះឆ្នោតចំនួន៤មុខសំខាន់ៗ ក្នុងនោះរួមមាន សន្លឹកឆ្នោត បញ្ជីបោះឆ្នោត ទឹកខ្មៅលុបមិនជ្រះ និងត្រាសម្ងាត់ បានដឹកទៅដល់គោលដៅចំនួន១១ខេត្តរួចរាល់ហើយ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសរបស់ គ.ជ.ប ដែលសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងសេចក្តីប្រកាសនោះបានឱ្យដឹងទៀតថា សម្ភារបម្រើឱ្យការបោះឆ្នោត ៤មុខសំខាន់ៗនោះ នឹងដឹកចេញពីឃ្លាំង គ.ជ.ប ជាលើកទី២ ទៅកាន់ខេត្តចំនួន១៣ ផ្សេងៗទៀត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ រីឯរាជធានីភ្នំពេញនឹងដឹកចេញពីឃ្លាំង គ.ជ.ប នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃបញ្ចប់នៃការដឹកជញ្ជូន៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប ៖