(ភ្នំពេញ)៖ ធនាគារអេស៊ីលីដា ភីអិលស៊ី បានចេញសេចក្ដីជូនដំណឹងមួយ ដោយបញ្ជាក់ពីការប្រកាសផ្អាកប្រតិបត្តិការ ផ្តល់សេវាជូនអតិថិជន និងសាធារណជនចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ស្របតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអនុញ្ញាតឲ្យនិយោជិតឈប់សម្រាក៣ថ្ងៃ ដើម្បីចួលរួមការបោះឆ្នោត។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យកម្មករ និយោជិត សិស្សនិស្សិតឈប់សម្រាក៣ថ្ងៃ ក្នុងកំឡុងពេលបោះឆ្នោត គឺចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែកក្កដា ដើម្បីដល់ការធ្វើដំណើរទៅមក៕